ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ៣១គ្រួសាររងគ្រោះដោយសារ​ខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត ខេត្តតាកែវ

2 នាទី មុន

ខេត្តតាកែវ៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន៣១គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ក្នុងស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ឯកឧត្ដម វ៉ី…

ខេត្តតាកែវ៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន៣១គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ក្នុងស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងផ្ដល់អំណោយដល់ក្រុមគ្រួសារចំនួន ៣១ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត នារសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ពី កាកបាទក្រហមកម្ពុជា ដែលតែងតែមានវត្តមានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ការរើសអើងអ្វីឡើយ។

ឯកឧត្ដម បាន លើកឡើងថា​ ការផ្ដល់ជំនួយនេះ គឺធ្វើឡើងដោយស្មារតីមនុស្សធម៌សុទ្ធសាធ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ ឬថាជា “គ្នាគេ” ឬ “គ្នាឯង” នោះទេ។

​គួរបញ្ជាក់ថាអំណោយដែលបានផ្ដល់ជូនគ្រួសារទាំង ៣១ ទទួលបាន​គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ