ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្អែម«ពងក្នុងសំបុក» របស់កម្ពុជាឈ្នះពានរង្វាន់លេខ១ ក្នុងការប្រកួត នៅទីក្រុងប៉ារីស

50 វិនាទី មុន

ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នា​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ​ថា ៖ បង្អែម «​ពង​ក្នុង​សំបុក​» របស់​មេ​ចុងភៅ សៅ សុ​ភ័ក្ត្រ មក​ពី​ប្រទេស​កម្ពុជា…

ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នា​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ​ថា ៖ បង្អែម «​ពង​ក្នុង​សំបុក​» របស់​មេ​ចុងភៅ សៅ សុ​ភ័ក្ត្រ មក​ពី​ប្រទេស​កម្ពុជា ទទួល​បាន​ពានរង្វាន់​លេខ​១ ក្នុង​ការ​ប្រកួត នា​ឱកាស​តាំងពិព័រណ៍​ម្ហូបអាហារ​អន្តរជាតិ (Village international de la Gastronomie) នៅ​ទី​ក្រុងប៉ារីស ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី ឯកឧត្តម លុយ ដេ​វីត ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម​។

ការ​តាំងពិព័រណ៍​ម្ហូបអាហារ​អន្តរជាតិ​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា តាម​ដង​ទន្លេ​សែន ទល់មុខ Tour Eiffel ដោយ​មានការ​ចូលរួម​ពី​ប្រទេស​ចំនួន​៦២ មក​ពី​ជុំវិញ​ពិភពលោក ។

ឯកឧត្តម ឯកអគ្គរាជទូត​កម្ពុជា បាន​សម្តែង​នូវ​មោ​ទ​ភាព ដែល​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រទេស​កិត្តិយស​ក្នុង​ការ​តាំងពិព័រណ៍​ម្ហូបអាហារ​អន្តរជាតិ​មួយ​នេះ ។ នៅ​ក្នុង​ឱកាស​នោះ កម្ពុជា​បាន​ដាក់​តាំង​ផលិតផល​ក្នុងស្រុក មាន​ដូច​ជា ម្រេចខ្មៅ​កំពត គ្រាប់ស្វាយចន្ទី ដំណាប់​ស្វាយ ស្ករត្នោត នំ​សម្រន់​គ្រប់​ប្រភេទ ប្រហុក ក្រមា​ខ្មែរ និង​ផលិតផល​ជា​ច្រើន​ទៀត ៕

ឯកឧត្តម លុយ ដេ​វីត បានឱ្យ​ដឹង​ទៀត​ថា មេ​ចុងភៅ សៅ សុ​ភ័​ក្រ និង​សា​លាស​ណ្ឋ​គារ និង​ទេសចរណ៍ ប៉ូ​ល ឌុ​យ​ប្រ៊ូ​ល (Paul Dubrule) បាន​ចម្អិនម្ហូប​ខ្មែរ​បង្ហាញ​ជូន​ភ្ញៀវ​អន្តរជាតិ​បាន​ស្គាល់ និង​ភ្លក់​រស់ជាតិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ