ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​បញ្ជូន​យន្តហោះ​យោធា​ទី​២​ទៅ​កាន់​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ជម្លៀស​ប្រជាជន​ខ្លួន

2 ម៉ោង មុន

ប្រទេស​សិង្ហ​បុរី ៖ ប្រទេស​សិង្ហ​បុរី​បាន​បញ្ជាក់​ពី​ការ​បញ្ជូន​យន្តហោះ​យោធា​ទី​២​ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ជួយ​ប្រជាជន​សិង្ហ​បុរី​ដែល​កំពុង​ស្វែងរក​ការ​ចាក​ចេញពី​តំបន់​មជ្ឈិមបូព៌ា ចំ​ពេល​ជម្លោះ​ដ៏​ក្តៅ​គគុក​នៅ​ទីនោះ បន្ត​កាន់តែ​ខ្លាំង​ឡើង​។ នេះ​បើ​តាម​ប្រភព​ពី Channel News Asia…

ប្រទេស​សិង្ហ​បុរី ៖ ប្រទេស​សិង្ហ​បុរី​បាន​បញ្ជាក់​ពី​ការ​បញ្ជូន​យន្តហោះ​យោធា​ទី​២​ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ជួយ​ប្រជាជន​សិង្ហ​បុរី​ដែល​កំពុង​ស្វែងរក​ការ​ចាក​ចេញពី​តំបន់​មជ្ឈិមបូព៌ា ចំ​ពេល​ជម្លោះ​ដ៏​ក្តៅ​គគុក​នៅ​ទីនោះ បន្ត​កាន់តែ​ខ្លាំង​ឡើង​។ នេះ​បើ​តាម​ប្រភព​ពី Channel News Asia (CNA) បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦​។

យន្តហោះ​ដឹក​ជញ្ជូន​រថក្រោះ​ពហុ​តួនាទី A330 MRTT របស់​កងទ័ពអាកាស​សាធារណរដ្ឋ​សិង្ហ​បុរី (RSAF) នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ទីក្រុង​យេ​ដ​ដា (Jeddah) ថ្ងៃ​ទី​១២ ខែមីនា ដែល​នេះ​ជា​ការ​បញ្ជូន​យន្តហោះ​យោធា​ទី ២ ទៅ​កាន់​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់​ពី​ថ្ងៃ​ទី​១០ ខែមីនា កន្លង​ទៅ យន្តហោះ​ស្រ​ដៀង​គ្នា​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ទីក្រុង​រី​យ៉ា​ដ (Riyadh) ដើម្បី​ជម្លៀស​ប្រជាជន​សិង្ហ​បុរី​ចេញពី​តំបន់​មជ្ឈិមបូព៌ា​។

ក្រសួងការពារជាតិ និង​ក្រសួងការបរទេស​សិង្ហ​បុរី (MFA) បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​ថា ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​បញ្ជូន​មុន​នៅ​ថ្ងៃ​ទី​១០ ខែមីនា យន្តហោះ MRTT ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ទីក្រុង​យេ​ដ​ដា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បម្រើ​តែ​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​ចាកចេញ​ដែល​មាន​ជំនួយ​តែ​ប៉ុណ្ណោះ​។ ក្រសួងការពារជាតិ​សិង្ហ​បុរី​បាន​ទាក់ទង​ជាមួយ​ប្រជាជន​សិង្ហ​បុរី ដែល​បាន​ចុះ​ឈ្មោះ​ជាមួយនឹង​ព័ត៌មាន​លម្អិត​បន្ថែម​សម្រាប់​ការ​ចាកចេញ​។

យន្តហោះ​ដែល​បញ្ជូន​ទៅ​កាន់​ទីក្រុង​រី​យ៉ា​ដ បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន Changi នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១១ ខែមីនា ដោយ​ដឹក​ប្រជាជន​សិង្ហ​បុរី​ចំនួន ២១៨ នាក់ និង​អ្នក​នៅ​ក្នុង​បន្ទុក​របស់​ពួក​គេ​ត្រឡប់​មក​វិញ​។ ហើយ​នេះ​គឺជា​យន្តហោះ​យោធា​ដំបូង​ដែល​សិង្ហ​បុរី​បាន​បញ្ជូន​ទៅ​មជ្ឈិមបូព៌ា សម្រាប់​ជម្លៀស​ប្រជាជន​ខ្លួន ចាប់តាំងពី​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​បាន​វាយប្រហារ​លើ​អ៊ី​រ៉​ង់ ដែល​បង្ក​ឱ្យ​មាន​សង្គ្រាម​មួយ​ជំរុញ​ឱ្យ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​បិទ​ដែនអាកាស​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ