ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ព្រមានអ៉ីរ៉ង់ពី «ផលវិបាកយោធាធ្ងន់ធ្ងរបំផុត»រឿងដាក់មីនក្នុងច្រកសមុទ្រ Hormuz ខណៈអាមេរិកបា.ញ់កម្ទេចនាវាអ៉ីរ៉ង់ ១៦​គ្រឿង

1 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អា​មេ​រិ​កបាន​គំរាម​ពី​ផលវិបាក​យោធា​ធ្ងន់ធ្ងរ​បំផុត ​សម្រាប់​អ៉ី​រ៉​ង់​ដែល​ខ្លួន​សង្ស័យ​ថា ដាក់​រាល​មីន​ក្នុង​ច្រក​សមុទ្រ​ORMUZ ជា​ផ្លូវ​យុទ្ធសាស្ត្រ​សម្រាប់​ការ​ដឹក​ជញ្ជូន​ប្រេង​របស់​ពិភពលោក​ ។ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ នា​ថ្ងៃ​ទី​១០​…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អា​មេ​រិ​កបាន​គំរាម​ពី​ផលវិបាក​យោធា​ធ្ងន់ធ្ងរ​បំផុត ​សម្រាប់​អ៉ី​រ៉​ង់​ដែល​ខ្លួន​សង្ស័យ​ថា ដាក់​រាល​មីន​ក្នុង​ច្រក​សមុទ្រ​ORMUZ ជា​ផ្លូវ​យុទ្ធសាស្ត្រ​សម្រាប់​ការ​ដឹក​ជញ្ជូន​ប្រេង​របស់​ពិភពលោក​ ។

ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ នា​ថ្ងៃ​ទី​១០​ មីនា​ ថា អ៉ី​រ៉​ង់​នឹង​ជួប​ប្រទះ​ផលវិបាក​យោធា​ធ្ងន់ធ្ងរ​បំផុត ពុំ​ធ្លាប់​មាន​ពី​មុន​មក ​ប្រសិនបើ​ហ៊ាន​ដាក់​រាយ​គ្រាប់​មីន​ក្នុង​ច្រក​សមុទ្រ​ORMUZ ដែល​តាម​ពិត​ទៅ​គ្រប់គ្រង​ដោយអ៉ី​រ៉​ង់​។ បន្ទាប់​ពី​នេះ​បន្តិច​ កងទ័ព​អា​មេ​រិ​ក​ប្រកាស​ថា បានក​ម្ទេ​ច​នាវា​ដាក់​រាយ​មីន​អ៉ី​រ៉​ង់​១៦​គ្រឿង នៅ​ជិត​ច្រក​សមុទ្រ​នេះ​ ។

រដ្ឋាភិបាល​អា​មេ​រិ​ក ​ត្រូវ​បាន​គេ​ជម្រុញ​ឲ្យ​បើក​ចរាចរណ៍​សមុទ្រ ក្នុង​ក្ដី​សង្ឃឹម​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​មាន​ស្ថិរភាព​ឡើង​វិញ ពេល​ដែល​សាធារណជន​កំពុង​មានការ​ច្រួល​ច្របល់​ខ្លាំង​លើ​តម្លៃ​ប្រេង​។ កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​អបអរសាទរ​ចំពោះ​ការ​វិវត្តន៍​ក្នុង​ការ​បិទ​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​នោះ​ដោយ​ថា ការ​ត្រួតត្រា​ច្រក​សមុទ្រ​ORMUZ អាច​ឲ្យ​អ៉ី​រ៉​ង​មាន​ទម្ងន់​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​អន្តរជាតិ​។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​AIE អះអាង​ថា ​ត្រៀម​បញ្ចេញ​ប្រេង​បម្រុង​ដ៏​ច្រើន​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដើម្បី​ឲ្យ​តម្លៃ​ប្រេង​ឆៅ​ចុះថោក​វិញ​ ។ ក្នុង​ន័យ​នេះ ​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង រៀបចំ​ធ្វើ​នា​ថ្ងៃ​ទី​១១​មីនា នូវ​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន​មួយ​របស់​ប្រមុខរដ្ឋ​និង​ប្រមុខរ​ដ្ឋា​ភិ​បាក​ក្រុម​ប្រទេស​អ្នកមាន​G7 ស្ដី​ពី​ផលវិបាក​នៃ​សេដ្ឋកិច្ច ដោយសារ​សង្គ្រាម​នៅ​
អ៉ី​រ៉​ង់ ពិសេស​ សភាពការណ៍​ថាមពល​ និង​វិធានការ​ដើម្បី​កាត់​បន្ថយ​ជម្លោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ