ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក កើនជិត៤០ភាគរយ

1 នាទី មុន

ក្រោយ​ការ​អនុវត្ត​ពន្ធ​នាំ​ចូល​១៩ ភាគរយ ដែល​សហរដ្ឋអាមេរិក​កំណត់​សម្រាប់​ទំនិញ​កម្ពុជា នៅ​រយៈពេល​ពី​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ​២០២៦ កម្ពុជា​បន្ត​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នេះ​មាន​តម្លៃ​សរុប​ជាង​២,២៦​ពាន់​លាន​ដុល្លារ ។ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា…

ក្រោយ​ការ​អនុវត្ត​ពន្ធ​នាំ​ចូល​១៩ ភាគរយ ដែល​សហរដ្ឋអាមេរិក​កំណត់​សម្រាប់​ទំនិញ​កម្ពុជា នៅ​រយៈពេល​ពី​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ​២០២៦ កម្ពុជា​បន្ត​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នេះ​មាន​តម្លៃ​សរុប​ជាង​២,២៦​ពាន់​លាន​ដុល្លារ ។

រូបតំណាងដោយ AI

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អះអាង​កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦​ថា នៅ​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ទំហំ​ពាណិជ្ជកម្ម​សរុប​២,៣៤ ពាន់​លាន​ដុល្លារ ជាមួយនឹង​កំណើន​ប្រមាណ​ជា​ជិត​៤០​ភាគរយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក មាន​តម្លៃ​សរុប​២,២៦ ពាន់​លាន​ដុល្លារ មាន​កំណើន​កើនឡើង​៣៩,១​ភាគរយ ហើយ​នាំ​ចូល​មក​វិញ​មាន​តម្លៃ​៨០,៣ លាន​ដុល្លារ​កើនឡើង​ជិត​៦៥​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ