ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាតាប្រកាសអាសន្ន៖ សង្គ្រាមមជ្ឈិមបូព៌ាជា «គ្រោះមហន្តរាយប្រវត្តិសាស្ត្រពិភពលោក» និងអំពាវនាវឱ្យអ៉ីរ៉ង់បញ្ឈប់ការវាយប្រហារ

2 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ជា​អាជ្ញាកណ្ដាល​ពិភពលោក​រយៈ​ពល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កា​តា កាល​ពី​ថ្ងៃ​ទី​១០​ មីនា​ បាន​ធ្វើការ​ព្រមាន​ត្រង់​ៗ​ទៅ​អ៉ី​រ់ង់ ព្រមទាំង​សហរដ្ឋអាមេរិក​ និង​អ៉ី​ស្រា​អែ​ល​។ ចាប់តាំងពី​ឆ្នាំ​២០២៣​មក​កា​តា​តែង​ព្រមាន​ពិភពលោក…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ជា​អាជ្ញាកណ្ដាល​ពិភពលោក​រយៈ​ពល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កា​តា កាល​ពី​ថ្ងៃ​ទី​១០​ មីនា​ បាន​ធ្វើការ​ព្រមាន​ត្រង់​ៗ​ទៅ​អ៉ី​រ់ង់ ព្រមទាំង​សហរដ្ឋអាមេរិក​ និង​អ៉ី​ស្រា​អែ​ល​។ ចាប់តាំងពី​ឆ្នាំ​២០២៣​មក​កា​តា​តែង​ព្រមាន​ពិភពលោក ពី​លទ្ធផល​ប្រកបដោយ​គ្រោះ​មហន្ត រាយ ដែល​យើង​ឃើញ​ក្នុង​តំបន់​ទាំងមូល​និង​បណ្ដា​ផលវិបាក​របស់​ពិភពលោក ចំពោះ​ការ​បង្កើន​សង្គ្រាម​ដែល​កំពុង​បន្ត​ជាមួយ​អ៉ី​រ៉​ង់​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កា​តា​ និង​ជាទី​ប្រឹក្សា​របស់​នាយក​រដ្ឋមន្ត្រី លោក​បណ្ឌិត ​MAJED AL-ANSARI ថ្លែង​ទៅ​កាន់​សារព័ត៌មាន ​កាលពី​ថ្ងៃ​ទី​១០ ​មីនា​ នៅ​ក្រុង​ដូ​ហា​ថា នោះ​ជា​គ្រោះ​មហន្តរាយ​ធំ​ណាស់​ហើយ​ខ្ញុំ​និយាយ​ច្បាស់​ថា នោះ​ជា​គ្រោះ​មហន្តរាយ​នៃ​ប្រវត្តិសាស្ត្រ​ពិភព​លោក​។ លោក​បន្ត​ថា ​កា​តា​និយាយ​ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​មក​ម្ល៉េះថា ការ​កើនឡើង​នៃ​ភាព​តានតឹង​ដែល​ចាប់ផ្ដើម​ពី​ឆ្នាំ​២០២៣​មក ​ដែល​មិន​ត្រូវ​បាន​ដោះស្រាយ នោះ​វា​នឹង​នាំ​ទៅ​រក​សង្គ្រាម​តំបន់​មួយ​។ ឥឡូវ​យើង​ឃើញ​សង្គ្រាម​តំបន់​នោះ​ហើយ​។

លោក​បណ្ឌិត​MAJED AL-ANSARI​បន្ត​ទៀត​ថា កា​តា​យល់​ថា​សង្គ្រាម​នឹង​នៅ​បន្ត​ហើយ​សង្គ្រាម​នោះ ពិត​ណាស់​គ្រោះថ្នាក់​ខ្លាំង​បំផុត​សម្រាប់​តំបន់​ហើយ​យើង​សូម​ព្រមាន​ជា​ថ្មី​ម្ដងទៀត​ថា ប្រសិនបើ​យើង​មិន​ធ្វើ​អ្វី​សោះ ហើយ​ប្រសិនបើ​ជម្លោះ​ឈាន​ចេញពី​បន្ទប់​ចរចា​ទៅ​រក​ទីលានប្រយុទ្ធ​នោះ​បណ្ដា​ផលវិបាក​នឹង​កាន់តែ​ប្រកបដោយ​គ្រោះ​មហន្តរាយ​ខ្លាំង​ថែម​ទៀត​សម្រាប់​បណ្ដា​ប្រជាជន​តំបន់​។

លោក​ថា​ អ៉ី​រ៉​ង់​ត្រូវ​បញ្ឈប់​ការ​វាយប្រហារ​របស់​ខ្លួន​មុន​រាល់​ការ​ចរចា ស្ដី​ពី​ដំណោះស្រាយ​ការទូត​ហើយ​បាន​ចោទប្រកាន់​អ៉ី​រ៉​ង់​ថា យក​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ជា​គោលដៅ​វាយប្រហារ ដែល​នោះ​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​និង​ហួស​ពី​នេះ​ទៀត​។

អ៉ី​រ៉​ង់​អះអាង​ជា​ច្រើន​លើក​ថា ខ្លួន​វាយប្រហារ​តែ​លើ​បណ្ដា​ផលប្រយោជន៍​អា​មេ​រិ​ក​ក្នុង​តំបន់ ឈូង​សមុទ្រ​តែ​ដោយ​គំរាម​ថា រាល់​ការ​ទ្រទ្រង់​របស់​តំបន់​ដល់​អា​មេ​រិ​ក​នោះ​នឹង​ត្រូវអ៉ី​រ៉​ង់​ចាត់​ទុក​ថា ជា​អំពើ​ប្រទូស្ត​រ៉ា​យ​ដែលអ៉ី​រ៉​ង់​ត្រូវ​វាយប្រហារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ