ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ជិះ​ម៉ូតូ​បុ.ក​រថយន្ត​ខូច​ចត​លើ​ផ្លូវជាតិលេខ៦A ស្លា.ប់​ម្នាក់​ រង​របួ.ស​ម្នាក់​

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​យុវជន​ម្នាក់​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ខណៈ​ពេល​ជិះ​ម៉ូតូ​មួយ​គ្រឿង​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ដែល​ខូច ឈប់​ចត​លើ​ដងផ្លូវ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ខែ​មិ​នា​ឆ្នាំ​២០២៦​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ យុវជន​រង​គ្រោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ជិះ​ម៉ូតូ​ម៉ាក់​ហុងដា ធុនសេ​១២៥…

រាជធានី​ភ្នំពេញៈ​យុវជន​ម្នាក់​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ខណៈ​ពេល​ជិះ​ម៉ូតូ​មួយ​គ្រឿង​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ដែល​ខូច ឈប់​ចត​លើ​ដងផ្លូវ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ខែ​មិ​នា​ឆ្នាំ​២០២៦​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

យុវជន​រង​គ្រោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ជិះ​ម៉ូតូ​ម៉ាក់​ហុងដា ធុនសេ​១២៥ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​១MB៦៦៥៤​ ។ ​ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ពណ៌​បៃតង ពាក់​ស្លាក​លេខ​ ភ្នំពេញ ៣A-៤០៩៩​ អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​បាន​គេចខ្លួន​បាត់​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ខាងលើ​ដែល​ខូច​កំពុង​ឈប់​ចត​នៅ​លើ​ដងផ្លូវ ដោយ​ពុំ​បាន​បំពាក់​ភ្លើង​សញ្ញា​។

​នៅ​ក្នុង​គ្រោះថ្នាក់​គឺ​ជន​រង​គ្រោះ​បើក​បុក​ពេញទំហឹង ​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

បន្ទាប់​ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់​ហើយ​នគរបាល​មូលដ្ឋាន​ក៏​បាន​ទាក់ទង​នគរបាល​ចរាចរណ៍​ចុះ​ទៅ​វាស់វែង​រួច​នាំ​យក​រថយន្ត​និង​ម៉ូតូ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ