ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើ.ង១៤ករណី ត្រូវបានបង្ក្រាបក្នុងសប្តាហ៍ទី១នៃខែមីនា និងបញ្ជូន​ទៅ​តុលាការ

37 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​១​ស​ប្តា​ហ៍​ពេញ គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​សមត្ថកិច្ច​នគរបាល​ជាតិ​គ្រប់​មូលដ្ឋាន​បាន​បន្ត​ប្រតិបត្តិការ​អនុវត្ត​ច្បាប់ ដោយ​បង្ក្រាប​ក្មេង​ទំនើង បាន​ចំនួន​១៤​ករណី…

រាជធានី​ភ្នំពេញ ៖ រយៈពេល​១​ស​ប្តា​ហ៍​ពេញ គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​សមត្ថកិច្ច​នគរបាល​ជាតិ​គ្រប់​មូលដ្ឋាន​បាន​បន្ត​ប្រតិបត្តិការ​អនុវត្ត​ច្បាប់ ដោយ​បង្ក្រាប​ក្មេង​ទំនើង បាន​ចំនួន​១៤​ករណី និង​បាន​ឃាត់ខ្លួន​ជន​បង្ក សរុប​៧៧​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ ។

បើ​តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ ត្រូវ​ដក់ស្រង់​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើ​.​ង​ក្នុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នោះ​រួម​មាន រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្តកំពត កំពង់ធំ ព្រះ​វិហារ ក្រចេះ ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង ខណៈ​ក្មេង​ទំនើ​.​ង​ដែល​រត់គេច​ខ្លួន​ផ្សេង​ទៀត សមត្ថកិច្ច​បាន និង​កំពុង​សហការ​ស្រាវជ្រាវ ដោយ​ប្ដេជ្ញា​ក្របួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ​ឱ្យ​បានជា​ដាច់ខាត ។

សូម​ជម្រាប​ថា ពេល​កន្លង​មក​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សង្កត់ធ្ងន់​ជា​ថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន អនុវត្ត​វិធានការ​ក្ដៅ បង្ក្រាប​ក្មេង​ទំនើង​ដោយ​គ្មាន​ការ​លើកលែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ខណៈ​អាណាព្យាបាល ត្រូវ​បាន​សម្ដេច​ទទូច​ឱ្យ​យកចិត្តទុកដាក់​អប់រំ និង​តាមដាន​សកម្មភាព​កូនចៅ ព្រមទាំង​សហការ​ផ្ដល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​។

ស្រប​តាម​ច្បាប់ និង​បទបញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ កំណត់​យក​ការ​ដោះស្រាយ​បញ្ហា​ក្មេង​ទំនើង ជា​វិញ្ញាសា​អាទិភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ខណៈ​កម្លាំង​នគរបាល​ជាតិ ត្រូវ​បង្កើន​សកម្មភាព​ល្បាត​តាមដាន និង​បង្ក្រាប​ក្មេង​ទំនើង​ឱ្យ​បាន​លឿន​បំផុត ។

សូម​រំលឹក​ថា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៦ នគរបាល​ជាតិ បាន​បង្ក្រាប​ក្មេង​ទំនើង​ចំនួន​១០៤​ករណី ឃាត់ខ្លួន​ជន​បង្ក​៣៧៦​នាក់ បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ទទួល​ការ​ផ្ដន្ទាទោស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ