ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ​បួងសួង​សុំ​សេចក្ដីសុខ នៅ​ទឹកដី​អង្គរ សុំ​ឱ្យ​កងទ័ព​នៅ​សមរភូមិ​មុខ​មាន​ជ័យជម្នះ ឈ្នះ​អស់​មាស​ត្រូវ​

22 វិនាទី មុន

‎​ខេត្តសៀមរាប ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន…

‎​ខេត្តសៀមរាប ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ បាន​អញ្ជើញ​បួងសួង​សុំ​សេចក្ដីសុខ នៅ​ទឹកដី​អង្គរ ដើម្បី​សុំ​ឱ្យ​កងទ័ព​នៅ​សមរភូមិ​មុខ​មាន​ជ័យជម្នះ ឈ្នះ​អស់​មាស​ត្រូវ​គ្រប់​ទីកន្លែង និង​សុំ​ឱ្យ​ប្រជាជន​ជួប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់​ប្រការ ។

«​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​» ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ (១)​ទី​សក្ការៈ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម (២)​តំបន់​អភិរក្ស​អង្គរ និង​នៅ (៣)​ប្រាសាទ​អង្គរតូច ក្នុង​គោលបំណង​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ បារមី​ព្រះ​អង្គ​ចេក​-​ព្រះ​អង្គ​ចម បារមី​គ្រប់​ព្រះ​អង្គ​នៅ​ក្នុង​ទីឋាន​អភិរក្ស​អង្គរ ដួង​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ មហា​បុព្វបុរស​ដូនតា​ខ្មែរ ដួង​ព្រលឹង​មេទ័ព​តូច​-​ធំ សូម​ប្រោះព្រំ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​មាន​សុខ​សន្តិភាព ជាតិ​សុខសាន្តត្រាណ រីក​ចម្រើន​និង​អភិវឌ្ឍ​ជា​លំដាប់ ចៀស​ឆ្ងាយ​ពី​សត្រូវ​ឈ្លានពាន យាយី​ទាំងឡាយ ជា​ពិសេស គឺ​សូម​តាម​ថែរក្សា​ពុក​ម៉ែ អ៊ំ​ពូ​មីង បងប្អូន​ប្រជាជន​កម្ពុជា​គ្រប់​ៗ​រូប រួម​ទាំង​វីរ​កងទ័ព​ទាំងអស់​មាន​សុខភាព​ល្អ​បរិបូរ​ណ៌ មាន​សុខ​សុវត្ថិភាព រស់នៅ​ប្រកប​របរ​រក​ទទួលទាន​មានបាន និង​សូម​ជួប​តែ​ពុទ្ធ​ពរ​ទាំង ៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

ឆ្លៀត​ក្នុង​ឱកាស​ដែល​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​កំពុង​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ ដែល​ថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​៨ «​លោក​ជំទាវ​បណ្ឌិត​» សូម​គោរព​ជូនពរ​បងប្អូន​ជនរួមជាតិ​ខ្មែរ សូម​ធ្វើ​ដំណើរ​គ្រប់​ទិស​ទី​ប្រកបដោយ​សុខ​សុវត្ថិភាព ទៅ​ដល់​គោលដៅ និង​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ដោយ​ស្នាមញញឹម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ