សង្ក្រាន្តខេត្តស្វាយរៀង២ថ្ងៃ! ថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ ជាង១០ម៉ឺននាក់ ចូលរួមកម្សាន្ត និងភ្លក់ម្ហូបប្រចាំខេត្តស្វាយរៀង
- ស្វាយរៀង
ខេត្តស្វាយរៀង៖ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអដ្ឋស័កព.ស២៥៦៩ រយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃទី១៤មេសា (ថ្ងៃទី១)និងថ្ងៃទី១៦មេសា(ថ្ងៃទី២)មានថ្នាក់ដឹកនាំមន្ត្រីរាជការប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិអញ្ជើញមកដើរលេងកំសាន្តសង្ក្រាន្តស្វាយរៀងប្រមាណ១០០,៩៣៩នាក់ក្នុង១ថ្ងៃក្នុងនោះភ្ញៀវអន្តរជាតិ៨៥នាក់ក្នុង១ថ្ងៃ ជាពិសេសនៅចំណុចរង្វង់មូលវិមានឯករាជ្យស្វាយរៀង។
បើតាមក្រុមការងារនៃគណៈកម្មការរៀបចំសង្ក្រាន្តខេត្តស្វាយរៀងបានឲ្យដឹងថា នៅថ្ងៃចូលឆ្នាំទី១ ឆ្នាំមមី អដ្ឋសក័ ព.ស២៥៦៩ នៅទំនប់តាណេងនៃមាត់ទន្លេវ៉ៃគោ មានរៀបចំដាក់មុខម្ហូបប្រចាំខេត្តស្វាយរៀង(សាច់រំលីងជ្រក់សណ្តែក និងសម្លកកូរកណ្តៀង ) ដើម្បីទទួលថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តបានភ្លក់រស់ជាតិមុខម្ហូបខេត្តស្វាយរៀង ក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀង នៅស្តង់មាត់ទន្លេវ៉ៃគោ! គឺថ្នាក់ដឹកនាំ មានសម្តេចសង្គហគតិបណ្ឌិតម៉ែន សំអន អញ្ជើញគណៈអធិបតី ភ្លក់មុខម្ហូប ប្រចាំខេត្តស្វាយរៀង ក្នុងពិធីអបអរដាទរសង្ក្រាន្តស្វាយរៀង។
ហើយនេះជាទិដ្ឋភាពខ្លះៗ របស់ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបងប្អូនប្រជាពលរដ្ឋអញ្ជើញមកលេងកម្សាន្តក្នុងថ្ងៃទី១ នៃសង្ក្រាន្តស្វាយរៀងដែលមានល្បែងល្បាំប្រជាប្រិយខ្មែរជាច្រេីនទម្រង់ផងដែរ។ក្នុងឱកាសនេះដែរក៏មានកម្មវិធីសម្តែងសិល្បៈ ល្ខោនបាសាក់ទោល ល្ខោនយីកេ របាំប្រពៃណីបុរាណ និងចម្រៀងសហសម័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលមានរយៈ ពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅទន្លេវ៉ៃគោ ផ្លូវលេខ២០១ (ទំនប់តាណេង ច្រាំងតាបុល)ស្ថិយនៅ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។នៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀងក៏មានតន្ត្រីសម័យប្រគុំរាំលេងកម្សាន្តផងដែរ។
ថ្ងៃពុធ ១៣រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ទិដ្ឋភាពខ្លះៗថ្ងៃទី២ នៃសង្ក្រាន្តស្វាយរៀង!
សូមជម្រាបជូនថា ចំពោះ ថ្ងៃទី១ -ទី២ នៃសង្ក្រាន្តស្វាយរៀង (ថ្ងៃទី១៤-១៥ខែមេសា ឆ្នាំ២០២៦) ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀងក្នុង១ថ្ងៃ មានចំនួនសរុបប្រមាណជាង១០ ម៉ឺននាក់,ក្នុងនោះភ្ញៀវបរទេសប្រមាណ១០០នាក់ក្នុង១ថ្ងៃ សូមបងប្អូនមកកម្សានសង្ក្រាន្តស្វាយរៀងថ្ងៃទីនេះឲ្យបានលាន់តែច្រើន៕


















ចែករំលែកព័តមាននេះ