ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូឌុប​ប្រពន្ធ​ បុ.ក​ជាមួយ​រថយន្ត​លោកតា​វ័យ​៧៣​ឆ្នាំ​បើកឆ្លងផ្លូវ ស្លា.ប់​ប្តី​ ប្រពន្ធ​របួ.ស​ធ្ងន់

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​ប្ដី​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ប្រពន្ធ​បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ខណៈ​ដែល​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ហើយ​បុក​ជាមួយ​រថយន្ត​របស់​លោកតា​វ័យ​៧៣​ឆ្នាំ កំពុង​បើកបរ​បត់​ឆ្លងផ្លូវ​ពេញទំហឹង​។ ហេតុការណ៍​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បត់​ឆ្លងផ្លូវ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣…

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​ប្ដី​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ប្រពន្ធ​បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ខណៈ​ដែល​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ហើយ​បុក​ជាមួយ​រថយន្ត​របស់​លោកតា​វ័យ​៧៣​ឆ្នាំ កំពុង​បើកបរ​បត់​ឆ្លងផ្លូវ​ពេញទំហឹង​។

ហេតុការណ៍​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បត់​ឆ្លងផ្លូវ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោល​គីឡូ​ម៉ែ​ត​លេខ​៣៧ ទៅ​លេខ​៣៨ ត្រង់​ចំណុច​ភូមិ​ក្រសាំង​ជី​មែ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥(HONDA DREAM )​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង​1E-4250 បើកបរ​ដោយ​ឈ្មោះ​  សេង រិ​ទ្ធ ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ មុខរបរ​កសិករ​(​ពាក់មួក​សុវត្ថិភាព​) រស់នៅ​ក្នុងភូមិ​វត្ត​ថ្មី ឃុំ​ត្រ​ចេស ស្រុក​កំពង់ត្រឡាច់ ខេត្តកំពង់ឆ្នាំង​(​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​) អ្នក​រួម​ដំណើរ ឈ្មោះ ឡុ​ង ស្ដើង ភេទ​ស្រី អាយុ​ប្រហែល​៤០​ឆ្នាំ ត្រូវជា​ប្រពន្ធ (​បាន​រង​របួស​ធ្ងន់ធ្ងរ​) (​ពាក់មួក​សុវត្ថិភាព​) បុរស​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ពី​ទិស​ខាងជើង​ទៅ​ខាងត្បូង លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​កូ​រ៉ូ​ឡា​( Toyota Corolla )​ស៊េរី​ឆ្នាំ​១៩៩៤ ពណ៌​បៃតង​ក្រ​ម៉ៅ​  ពាក់​ផ្លា​ក​លេខ​កណ្ដាល 2A-8045 កំពុង​បត់​ឆ្លងផ្លូវ​ជាតិ​លេខ​៣ ដែល​បើកបរ​ដោយ​ឈ្មោះ​  គិត ណុ​ប ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​ឃ្លៃ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត មុខរបរ​កសិករ​  (​បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​រថយន្ត​បាន បត់​ចូល​តាម​ផ្លូវ ១២៧ ចំហៀង​រថយន្ត​យ៉ាង ពេញទំហឹង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស ១ នាក់​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​សេង រិ​ទ្ធ នៅ​កន្លែង​កើតហេតុ ប្រពន្ធ​រង​របួស​ធ្ងន់ធ្ងរ ។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​អត់​ដឹង​ទេ​ថា​ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​របស់​វែង​នៅ​កន្លែង​កើតហេតុ​ចំពោះ​សព​ប្រុស​ជន​រង​គ្រោះ​នគរបាល​ជំនាញ​។​បាន​ប្រគល់​ជូន​សាច់ញ្ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​)​។ ដោយឡែក​អ្នកបើកបរ​រថយន្ដ​លោកតា​វ័យ​៧៣​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​គងពិសី​ដើម្បី​សួរនាំ​។

នគរបាល​ស្រុក​គងពិសី​បាន​បញ្ជាក់​ថា ចំពោះ​រថយន្ដ​និង​ម៉ូតូ​ត្រូវ​បាន​សម្ថ​កិច្ច​នគរបាល​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​វាល​បណ្តោះអាសន្ន​សិន រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន ដើម្បី​ចាត់ការ​បន្ដ​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ