ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ដឹកនាំ​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ លេងល្បែ.ង​ទាញព្រ័ត្រ​​មិត្តភាព ក្នុងថ្ងៃចូល​ឆ្នាំ​​ទី១ ​មាន​មនុស្ស​ចូលរួម​ច្រើន​បំផុត​មិន​ធ្លាប់​មាន

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ដឹកនាំ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ លេងល្បែង​ទាញព្រ័ត្រ​មិត្តភាព​យ៉ាង​វែង នៅ​លើ​ផ្លូវ​ថ្មើរជើង​ចតុមុខ ក្នុង​ឱកាស​ឆ្នាំ​ថ្មី…

រាជធានីភ្នំពេញ​ ៖ ​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ដឹកនាំ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ លេងល្បែង​ទាញព្រ័ត្រ​មិត្តភាព​យ៉ាង​វែង នៅ​លើ​ផ្លូវ​ថ្មើរជើង​ចតុមុខ ក្នុង​ឱកាស​ឆ្នាំ​ថ្មី ថ្ងៃ​ទី​១​ដែល​មាន​មនុស្ស​ចូលរួម​លេង​ច្រើន​បំផុត មិន​ធ្លាប់​មាន​។

ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៦ ត្រូវ​នឹង​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៃ​ព្រឹត្តិការណ៍​អង្គ​រស​ង្រា្ក​ន្ត ឆ្នាំ​២០២៦ បាន​ដឹកនាំ​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ លេងល្បែង​ប្រជាប្រិយ​ទាញព្រ័ត្រ​មិត្តភាព ដែល​មាន​ប្រវែង​២៥០​ម៉ែត្រ នៅ​លើ​ផ្លូវ​ថ្មើរជើង​ចតុមុខ ។

នៅ​ក្នុង​ឱកាសបុណ្យចូលឆ្នាំទី១ សម្រាប់​ល្បែង​ប្រជាប្រិយ​ទាញព្រ័ត្រ​មិត្តភាព ដែល​មាន​ប្រវែង​២៥០​ម៉ែត្រ ដែល​ឯកឧត្តម ហ៊ុន ម៉ា​នី និង​ឯកឧត្តម ឃួ​ង ស្រេង ដឹកនាំ​លេង​ខាងលើ​នេះ មាន​មនុស្ស​ប្រមាណ​ជាង​៧០០​នាក់​ចូលរួម ទាញ​ជុំ​គ្នា ដែល​ជា​ចំនួន​មនុស្ស​ចូលរួម​លេង​ច្រើន​បំផុត មិន​ធ្លាប់​មាន ។

គួរ​ឱ្យ​ដឹង​ថា ល្បែង​ទាញព្រ័ត្រ ជា​ល្បែង​លេង​កំសាន្ត​សប្បាយ របស់​យុវជន​ខ្មែរ​ទាំង​បុរស ទាំង​ស្ត្រី ទាំង​ក​ម្លោះ ទាំង​ក្រមុំ ដែល​គេ​លេង​ដោយ​ប្រើ​កម្លាំងកាយ និង​លេង​តែ​នៅ​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ប៉ុណ្ណោះ​។ ល្បែង​ទាញព្រ័ត្រ​នេះ ចាត់ទុកជា​ការ​ហាត់​កម្លាំង ហាត់ប្រាណ ឱ្យ​រាង​កាយ​មាន​កម្លាំង មាន​សុខភាព​ល្អ​។

ល្បែង​ទាញព្រ័ត្រ ដើម​ឡើយ​គេ​ច្រើន​និយម​លេង​ក្នុង​វត្ដ​អារាម ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ព្រោះ​វត្ដមាន​ទីវាល​ធំ​ទូលាយ ងាយ​ដល់​ការ​លេងល្បែង​នេះ តែ​អាច​លេង​នៅ​តាម​ភូមិ​ក៏​បាន បើប្រសិន​ជា​ភូមិ​នោះ មាន​មនុស្ស​នៅ​ផ្ដុំ​គ្នា​ច្រើន ហើយ​មាន​ទីវាល​ល្មម​លេង​កើត​។ ល្បែង​នេះ​គេ​ច្រើន​លេង​នៅ​ពេល​ថ្ងៃ តែ​ប្រសិនជា​មាន​ចង្កៀង​យ៉ាង​ភ្លឺ រឺ ពន្លឺ​ព្រះ​ចន្ទ​ភ្លឺ​ថ្លា​ល្អ គេ​អាច​លេង​នៅ​ពេល​យប់​ក៏​បាន​។

សម្រាប់​នៅ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ទី​១​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​គេ​និយម​ហៅ​ថា ជា​ថ្ងៃ​មហាសង្ក្រាន្ត មានការ​រៀបចំ​តុបតែង​លំអរ ផ្ការ​ភ្ញី ក្បូ​ក្បាច់រចនា បំពាក់​អំ​ពូ​ល​ភ្លើង​លំអរ​ពេល​រាត្រី និង​លេងល្បែង​កំសាន្ត ល្បែង​ប្រជាប្រិយ៍​ខ្មែរ នៅ​គ្រប់​ទីប្រជុំជន​ដូច​ជា​៖ រមណីយដ្ឋាន​វប្ធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ផ្លូវ​ថ្មើ​ជើង​តាម​ដង​ទន្លេ ចាប់ពី​ផ្សារ​រាត្រី ដល់​មុខ​ព្រះ​រម​រាជវាំង និង​នៅ​តាម​ទីប្រជុំជន​នានា​ជា​ច្រើន​ទៀត​។

សូម​ជម្រាប​ជូន​ថា ល្បែង​ទាញព្រ័ត្រ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​មនុស្សជាតិ នៃ​អង្គការ​យូ​ណេ​ស្កូ (UNESCO) នៅ​ថ្ងៃ​ទី ០២ ខែធ្នូ ឆ្នាំ​២០១៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ