ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ីលីពីន​ប្ដេជ្ញា​តាម​ចា.ប់​សមាជិក​ព្រឹទ្ធ​សភា​ម្នាក់​យក​ទៅ​កា.ត់​ទោ.ស​នៅ​ ICC ឱ្យ​ខាង​តែ​បាន

15 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ ប្រទេស​ហ្វ៊ីលីពីន​ប្ដេជ្ញា​សហ​ការ​ជា​មួយ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​តប​តាម​សំណើ​របស់​តុលាការ​នេះ​ដើម្បី​ចាប់​ខ្លួន​អ្នក​នយោបាយ​​​ម្នាក់​ដែល​កំពុង​រត់​គេច​ខ្លួន​បន្ទាប់​ពី​ត្រូវ​សមត្ថ​កិច្ច​តាម​ចាប់​កាលពី​ដើម​សប្ដាហ៍​នេះ​។ ទោះ​បី​អាជ្ញា​ប្រើ​ប្រាស់​កង​កម្លាំង​ចូល​ទៅ​ចាប់​ដល់​ក្នុង​អគារ​ព្រឹទ្ធ​សភា​ក៏​ដោយ​ ក៏​អ្នក​នយោ​បាយ​រូប​នោះ​អាច​រត់​គេច​ខ្លួន​បាន​ ព្រម​ទាំង​មាន​ការ​បាញ់​កាំ​ភ្លើង​ថែម​ទៀត​ផង​។ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ហ្វ៊ីលីពីន​ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​បាន​ទទួល​ដីកា​​ពី​ ICC ដើម្បី​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​ឈ្មោះ​​ដឺឡា រ៉ូសា (dela…


ទី​ក្រុង​ម៉ានីឡា៖ ប្រទេស​ហ្វ៊ីលីពីន​ប្ដេជ្ញា​សហ​ការ​ជា​មួយ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​តប​តាម​សំណើ​របស់​តុលាការ​នេះ​ដើម្បី​ចាប់​ខ្លួន​អ្នក​នយោបាយ​​​ម្នាក់​ដែល​កំពុង​រត់​គេច​ខ្លួន​បន្ទាប់​ពី​ត្រូវ​សមត្ថ​កិច្ច​តាម​ចាប់​កាលពី​ដើម​សប្ដាហ៍​នេះ​។ ទោះ​បី​អាជ្ញា​ប្រើ​ប្រាស់​កង​កម្លាំង​ចូល​ទៅ​ចាប់​ដល់​ក្នុង​អគារ​ព្រឹទ្ធ​សភា​ក៏​ដោយ​ ក៏​អ្នក​នយោ​បាយ​រូប​នោះ​អាច​រត់​គេច​ខ្លួន​បាន​ ព្រម​ទាំង​មាន​ការ​បាញ់​កាំ​ភ្លើង​ថែម​ទៀត​ផង​។

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ហ្វ៊ីលីពីន​ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​បាន​ទទួល​ដីកា​​ពី​ ICC ដើម្បី​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​ឈ្មោះ​​ដឺឡា រ៉ូសា (dela Rosa) ដែល​ធ្លាប់​ជា​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​។ តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​បាន​ចេញ​ដីកា​ចាប់​សមាជិក​ព្រឹទ្ធ​សភា​វ័យ​៦៤​ឆ្នាំ​រូប​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​។ គាត់​ជា​មេ​ខ្លោង​ធំ​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​កាល​ពី​ជំនាន់​លោក​ឌូតឺតេ​នៅ​កាន់​អំណាច​។ មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់​នៅ​ក្នុង​យុទ្ធនា​ការ​នេះ​។

រដ្ឋ​មន្ត្រី​ហ្វ៊ីលីពីន​ខាង​លើ​នេះ​ថ្លែង​ថា​យើង​នឹង​អនុ​វត្ត​តាម​សំណើ​របស់​ ICC។ អាជ្ញា​ធរ​កំពុង​រង់​ចាំ​សេចក្ដី​សម្រេច​ពី​តុលាការ​កំពូល​ហ្វ៊ីលីពីន​ដើម្បី​ដោះ​ស្រាយ​បណ្ដឹង​តវ៉ា​របស់​សមាជិក​ព្រឹទ្ធ​សភា​រូប​នោះ​ពាក់​ព័ន្ធ​នឹង​នីត្យា​នុកូល​ភាព​នៃ​ដីកា​ចាប់​ខ្លួន​។ ដំណឹង​ស្ដី​ពី​ ICC ត្រៀម​ចេញ​ដីកា​ចាប់​ខ្លួន​គាត់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន​បាន​ធ្វើ​ឱ្យ​លោក​ដឺឡា រ៉ូហ្សា​បំភៀស​ខ្លួន​ពី​សាធារណ​ជន​ម្ដង​ហើយ​។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ គាត់​បង្ហាញ​ខ្លួន​ជា​ថ្មី​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិប​តី​។​

បន្ទាប់​ពី​ឃើញ​កម្លាំង​សមត្ថ​កិច្ច​រង់​ចាំ​គាត់​នៅ​វិមាន​ព្រឹទ្ធ​សភា​ អតីត​អគ្គ​ស្នង​ការ​នគរ​បាល​រូប​នេះ​ក៏​បាន​រក​វិធី​ការ​ពារ​ខ្លួន​នៅ​ក្នុង​អគារនោះ​។ ពីរ​ថ្ងៃ​ក្រោយមក ទិដ្ឋ​ភាព​នៅ​ក្នុង​ព្រឹទ្ធ​សភា​ពោរ​ពេញ​ដោយ​ភាព​ចលាចល​នៅ​ពេលមាន​ការ​ផ្ទុះ​អាវុធ​រាប់​សិប​គ្រាប់។ ​​ទាហាន​ហ្វ៊ីលីពីន​ព្យាយាម​​ឡើង​​តាម​​ជណ្ដើរ​អគារ​ដើម្បី​ព្យាយាម​ចាប់​ខ្លួន​គាត់​។ គេ​មិនទាន់​ដឹង​ច្បាស់​ថាតើ​​ភាគី​ខាង​ណា​ជា​អ្នក​បាញ់​កាំ​ភ្លើង​ទេ​។ ប៉ុន្តែ​ប្រធាន​ព្រឹទ្ធ​សភា​អះ​អាង​ថា​នៅ​ពេល​នេះ ដឺឡា​ រ៉ូហ្សា​លែង​ស្ថិត​នៅ​ក្នុង​អគារ​នោះ​ត​ទៅ​ទៀត​ហើយ​៕ ប្រភព៖ Al Jazeera​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ