រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹង ស្តីពីការចុះធ្វើជំរឿនមន្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល ដែលមានទីតាំងនៅសាលប្រជុំអង្គរវត្ត នៃទីស្តីការក្រសួងពាណិជ្ជកម្ម និងនៅសាលប្រជុំក្រវ៉ាន់ ជាន់ទី៥ នៃអគ្គនាយកដ្ឋាន ក.ប.ប. ។
ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀតឱ្យបានជ្រាបថា គណៈកម្មការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារចុះជំរឿនរបស់ក្រសួងពាណិជ្ជកម្ម និងចុះធ្វើជំរឿនជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធ របស់អង្គភាពចំណុះទីស្ដីការក្រសួង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល ដែលមានទីតាំងនៅសាលប្រជុំអង្គរវត្ត នៃទីស្តីការក្រសួងពាណិជ្ជកម្ម និងនៅសាលប្រជុំក្រវ៉ាន់ ជាន់ទី៥ នៃអគ្គនាយកដ្ឋាន ក.ប.ប. (សម្រាប់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃអគ្គនាយកដ្ឋាន ក.ប.ប. រាជធានី-ខេត្ត) ។
ដើម្បីឱ្យដំណើរ នៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងខាងលើ ប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលា ក្រសួងពាណិជ្ជកម្ម សូមស្នើដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលកំពុងបម្រើការងារជាក់ស្ដែងនៅតាមអង្គភាព ចំណុះក្រសួងពាណិជ្ជកម្ម ចូលរួមសហការអនុវត្ត និងត្រូវមកបង្ហាញខ្លួនក្នុងពេលចុះជំរឿនតាមទីតាំង កាលបរិច្ឆេទ និងពេលវេលាដែលបានកំណត់ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) ក្នុងករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់មកជាមួយ នូវលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា ឬវិញ្ញាបនបត្របញ្ជាក់រដ្ឋបាល។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបនិងចូលរួម
អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ចែករំលែកព័តមាននេះ