ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត​ខេត្តកំពង់ស្ពឺថ្ងៃ​ទី​២ ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ មកកម្សាន្ត​ប្រមាណ​ជាង​៦០​ម៉ឺន​នាក់

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ទី​២ មាន​ភ្ញៀវ​ទេសចរតិ​និង​អន្តរជាតិ ព្រមទាំង​អ្នក​មក​លេង​កំសាន្ត​ក្នុង​ខេត្តកំពង់ស្ពឺ និង​កំពង់ស្ពឺ​សង្ក្រាន្ត សរុប​ប្រមាណ​៦០៥០០០​នាក់​។ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មក​ដើរ​លេង​កំសាន្ត ក្នុង​ព្រឹត្តិការ​កំពង់ស្ពឺ​សង្ក្រាន្ត និង​ស្នាក់​នៅ…

ខេត្តកំពង់ស្ពឺ​៖ ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ទី​២ មាន​ភ្ញៀវ​ទេសចរតិ​និង​អន្តរជាតិ ព្រមទាំង​អ្នក​មក​លេង​កំសាន្ត​ក្នុង​ខេត្តកំពង់ស្ពឺ និង​កំពង់ស្ពឺ​សង្ក្រាន្ត សរុប​ប្រមាណ​៦០៥០០០​នាក់​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មក​ដើរ​លេង​កំសាន្ត ក្នុង​ព្រឹត្តិការ​កំពង់ស្ពឺ​សង្ក្រាន្ត និង​ស្នាក់​នៅ តាម​គោលដៅរ​ម្មណី​ដ្ឋា​ន សហគមន៍​ទេសចរណ៍ ក្នុង​ខេត្តកំពង់ស្ពឺ ឆ្នាំ​២០២៦ នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៦ ត្រូវ​នឹង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ទី​២ មាន​ចំនួន​សរុប​ប្រមាណ ៦០៥,០០០​នាក់ រួម​មាន​៖
ក​. ភ្ញៀវ​ទេសចរ​ជាតិ​សរុប ៦០៤,០៥០​នាក់

-ស្នាក់​នៅ​   ២,០០០​នាក់​ 

-ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត​វិល​ល្ងាច ៦០២,០៥០​នាក់
ខ​. ភ្ញៀវ​ទេសចរ​បរទេស​     ៩៥០​នាក់​។

  ក្នុង​នោះ​ផង​ដែរ​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កំសាន្ត ព្រឹត្តិការណ៍​កំពង់ស្ពឺ​សង្ក្រាន្ត​ឆ្នាំ​២០២៦ ក្នុង​ថ្ងៃ​ទី​២​មាន​ចំនួន​សរុប​ប្រមាណ ៥៨០,០០០​នាក់ ក្នុង​នោះ​រួម​មាន​៖
ក​. ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត​៥៧៩,២៥០ នាក់
ខ​. ភ្ញៀវ​ទេសចរ​បរទេស​     ៧៥០ នាក់​។

  នៅ​តាមរ​ម្មណី​យ​ដ្ឋា​ន និង​សហគមន៍​ទេសចរណ៍ ក្នុង​ថ្ងៃ​ទី​២ មាន​ចំនួន​សរុប​ប្រមាណ ២៥,០០០​នាក់ ក្នុង​នោះ​រួម​មាន​៖
ក​. ភ្ញៀវ​ទេសចរ​ជាតិ​សរុប ២៤,៨០០ នាក់

-ស្នាក់​នៅ​   ២,០០០​នាក់​ 

-ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត​វិល​ល្ងាច ២២,៨០០​នាក់
ខ​. ភ្ញៀវ​ទេសចរ​បរទេស​     ២០០ នាក់​ផង​ដែរ​។

ដោយឡែក​ចំពោះ​សន្តិសុខ សមត្ថកិច្ច​កងកម្លាំង​បាន​យាមកាម ដោយ​យកចិត្តទុកដាក់​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ការពារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ