ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ទំនើង​ធា​.​ក់​ប្ល​.​ន់​យក​ម៉ូតូ​១​គ្រឿង ត្រូវ​សមត្ថ​កិច្ច​ចាប់​បាន​៤​នាក់

2 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​ក្មេង​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៤ កញ្ញា បន្ទាប់​ពី​ធ្វើ​សកម្មភាព​ធ្លាក់​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​មួយ​គ្រឿង រួច​គេចខ្លួន​បាន​៣​ថ្ងៃ ។ ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា…

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​ក្មេង​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៤ កញ្ញា បន្ទាប់​ពី​ធ្វើ​សកម្មភាព​ធ្លាក់​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​មួយ​គ្រឿង រួច​គេចខ្លួន​បាន​៣​ថ្ងៃ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ ២០២៥ មាន​ក្មេង​មួយ​ក្រុម​ប្រហែល​ចំនួន​៧​នាក់​ជិះ​ម៉ូតូ​ប្រហែល​៥​គ្រឿង​បាន​ធ្វើ​សកម្មភាព​ដេញ​វាយ​និង​ធាក់​ទៅ​លើ​ជន​រង​គ្រោះ​មួយ​ក្រុម​ទៀត​ជិះ​ម៉ូតូ​១​គ្រឿង​មាន​គ្នា​៣​នាក់ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៥ និង​លេខ​៧៦ ស្ថិត​ក្នុងភូមិ​អូ​តានី​ស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ពេល​នោះ ជន​រង​គ្រោះ​បាន​រត់​ចោល​ម៉ូតូ ហើយ​ក្រុម​ជន​ដៃដល់​ក៏​យក​ម៉ូតូ​គេចខ្លួន​ទៅ​បាត់ ។
ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ​យ៉ា រ៉ា​ក់ អាយុ​២០​ឆ្នាំ ២-​ឈ្មោះ ដាំ ប៊ុ​ន​ចេ​ម អាយុ​១៧​ឆ្នាំ និង​៣-​ឈ្មោះ ចែ​ម ស្រី​លី​ន អាយុ​១៧​ឆ្នាំ បាន​មក​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​។

ក្រោយ​ទទួល​ពាក្យបណ្ដឹង សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ១-​ឈ្មោះ ម៉ុ​ក ភក្តី ហៅ​ទី ២-​ឈ្មោះ​ញ៉ា សុ​ផា​រី ហៅ​រី អាយុ ២០​ឆ្នាំ ៣-​ឈ្មោះ​ហ៊ឹ​ម ភានុ​ន អាយុ​១៧​ឆ្នាំ និង​៤-​ឈ្មោះ​រិ​ទ្ធ សុ​រាប អាយុ​១៥ ឆ្នាំ ទាំង​៤​នាក់ ខ្លះ​នៅ​ស្រុក​បរិបូណ៌ ខ្លះ​នៅ​ស្រុក​កំពង់លែង និង​ខ្លះ​ស្រុក​រលាប្អៀរ ។ ចំណែក​ម៉ូតូ​បាន​រក​ឃើញ​នៅ​ក្នុង​វត្ត​គោក​រំដួល ស្ថិត​ក្នុង​ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ។

ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​រលា​ផ្អៀ​រ កសាង​សំណុំរឿង​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដោយ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ។ ចំណែក​ម៉ូតូ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ