ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.បករណីជនជាតិប៉ាគីស្ថានចាប់គ្នាជំរិតទារប្រាក់លើដីព្រះសីហនុ

1 នាទី មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​៧​ព្រឹក​នៅ​ចំណុច JR Bar ក្នុងភូមិ​៤ សង្កាត់​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​៧​ព្រឹក​នៅ​ចំណុច JR Bar ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ករណី​ចាប់​មនុស្ស​ជំរិត​ទារប្រាក់ បង្ក​ឡើង​ដោយ​ជនសង្ស័យ​៥​នាក់ បាន​ចាប់​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ រុញ​ចូល​ក្នុង​រថយន្ត​១​គ្រឿង ម៉ាក GS-300 ពណ៌​ស ។

នៅ​ក្នុង​រថយន្ត ជនសង្ស័យ​បាន​វាយ​គំរាម​ជន​រង​គ្រោះ​យក​ប្រាក់​ចំនួន​១៤០០​ដុល្លារ​អា​មេរិ​ក និង​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​១៦ Pro Max ព្រមទាំង​និយាយ​គំរាម​ជន​រង​គ្រោះ​ថា ២​ថ្ងៃក្រោយ​ត្រូវ​យក​ប្រាក់​ឱ្យ​ពួក​គេ​ចំនួន ១០ ០០០​ដុល្លារ​អា​មេ​រិ​ក​ទៀត ។ បន្ទាប់​ពី​កើតហេតុ​១​ម៉ោង​ក្រោយមក នៅ​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃ​ដដែល ជនសង្ស័យ​បាន​យក​ជន​រង​គ្រោះ​ទៅ​ទម្លាក់​ចោល​នៅ​តំបន់​ឆាយ​ណា​ថោ​ន ហើយ​ជនសង្ស័យ​ក៏​បាន​បើករថយន្ត​គេចខ្លួន​បាត់ ។

បន្ទាប់​មក ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​សីហ​នុ ។ បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង លោក​ឧត្តមសេនីយ៍ឯក​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​កម្លាំង​ព្រហ្មទណ្ឌ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ។

រហូត​ដល់​ម៉ោង​ប្រហែល​១១ និង​៥៥​នាទី​យប់​ថ្ងៃ​ដដែល ដោយ​បាន​កិច្ចសហការ​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់​មក​បន្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បាន​បក្ខពួក​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត ។

មក​ដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ សុទ្ធ​សឹង​ជា​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន ចំណែក​បក្ខពួក​នៅ​សេសសល់​ចំនួន​២​នាក់​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ជា​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ