ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងសង្គ្រាមពន្ធគយ ចិន–អាមេរិកចាប់ផ្តើមចរចា​វិញម៉ាឌ្រីដ

1 នាទី មុន

អា​មេ​រិ​ក​-​ចិន ៖ ទី​ភ្នា​ក់​សារព័ត៌មាន​ចិន​ស៊ីន​ហួ​និងរ​ដ្ឋា​ភិបាល​អេ​ស្ប៉ា​ញ ប្រកាស​នា​ថ្ងៃ​ទី​១៤​កញ្ញា​ថា ចិន​និង​សហរដ្ឋអាមេរិក ចាប់ផ្ដើម​ការ​ចរចា​គ្នា​ទៀត ប៉ុនប៉ង​ដោះស្រាយ​ទំនាស់​សេដ្ឋកិច្ច​និង​ពា​ណិ​ជ្ញ​កម្ម​របស់​ពួក​គេ​នៅ​ក្រុង​ម៉ា​ឌ្រី​ដ​។ សី​ុ​ន​ហួ​គូស​បញ្ចា​ក់ថា​គណៈប្រតិភូ​ចិន​និង​អា​មេ​រិ​កបាន​ជួប​គ្នា​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​ដើម្បី​ពិភាក្សា​លើ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​ចិន​អះអាង​ថា គណៈប្រតិភូ​ចិន​ស្ថិត​នៅ​ក្រុង​ម៉ា​ឌ្រី​ដរ​ហូត​ដល់​ថ្ងៃ​ទី​១៧​កញ្ញា​។…

អា​មេ​រិ​ក​-​ចិន ៖ ទី​ភ្នា​ក់​សារព័ត៌មាន​ចិន​ស៊ីន​ហួ​និងរ​ដ្ឋា​ភិបាល​អេ​ស្ប៉ា​ញ ប្រកាស​នា​ថ្ងៃ​ទី​១៤​កញ្ញា​ថា ចិន​និង​សហរដ្ឋអាមេរិក ចាប់ផ្ដើម​ការ​ចរចា​គ្នា​ទៀត ប៉ុនប៉ង​ដោះស្រាយ​ទំនាស់​សេដ្ឋកិច្ច​និង​ពា​ណិ​ជ្ញ​កម្ម​របស់​ពួក​គេ​នៅ​ក្រុង​ម៉ា​ឌ្រី​ដ​។

សី​ុ​ន​ហួ​គូស​បញ្ចា​ក់ថា​គណៈប្រតិភូ​ចិន​និង​អា​មេ​រិ​កបាន​ជួប​គ្នា​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​ដើម្បី​ពិភាក្សា​លើ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​ចិន​អះអាង​ថា គណៈប្រតិភូ​ចិន​ស្ថិត​នៅ​ក្រុង​ម៉ា​ឌ្រី​ដរ​ហូត​ដល់​ថ្ងៃ​ទី​១៧​កញ្ញា​។

ទំនាក់ទំនង​ពាណិជ្ជកម្ម​ចិន​និង​អា​មេ​រិ​ក​ជួប​ប្រទះ​ភាព​តានតឹង​ខ្លាំង​ក្នុង​ឆ្នាំ​២០២៥ ដោយ​ប្រទេស​ទាំង​២ បង្កើន​ពន្ធគយ​ទៅ​វិញ​ទៅ​មក​។ ក្នុង​ឆ្នាំ​នោះ​មហាអំណាច​ទាំង​២​បាន​បង្កើន​ពន្ធគយ​ទៅ​វិញ​ទៅ​មក ដល់​កម្រិត​ខ្ពស់​៣​ដង​ខុស​ពី​ធម្មតា​ដែល​នាំ​ឲ្យ​ស្ទះ​ដល់​សង្វា​ក់​ផ្គត់់ផ្គង់​។ ចាប់តាំងពី​ពេល​នោះ​មក​ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​សំដៅ​កាត់​បន្ថយ​ភាព​តានតឹង ដោយ​កិច្ច​ព្រៀង​នោះ​កាត់​បន្ថយ​ពន្ធគយ​មក​នៅ​ត្រឹម​៣០%​សម្រាប់​សហរដ្ឋអាមេរិក និង​១០%​សម្រាប់​ចិន​។

កាលពី​ខែសីហា​ប្រទេស​ទាំង​២​បាន​សម្រេច​ពន្យារពេល​៩០​ថ្ងៃ​ទៀត ការ​ចូល​ជា​ធរមាន​នៃ​ការ​បង្កើន​ពន្ធគយ​ថ្មី លើ​ការ​នាំ​ចេញ​របស់​ពួក​គេ​ទៅ​វិញ​ទៅ​មក​។ បែប​នេះ​នាំ​ឲ្យ​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ត្រូវ​ពន្យារពេល រហូត​ដល់​ថ្ងៃ​ទី​១០​វិច្ឆិកា​។

មេដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​ទាំង​២​ក៏​ត្រូវ​ពិភាក្សា​គ្នា​ដែរ​នៅ​ក្រុង​ម៉ា​ឌ្រី​ដ​ពី​បញ្ហា​បណ្ដាញ​សង្គម​TIKTUK​។ កាលបរិច្ឆេទ​កំណត់​ដើម្បី​រក​អ្នកទិញ​យក​បណ្ដាញ​នោះ​មិនមែន​ចិន បើ​រក​មិន​បាន​TIKTUK អាច​ត្រូវ​ហាម​លែង​ឲ្យ​ប្រើ​នៅ​សហរដ្ឋអាមេរិក ត្រូវ​ពន្យារពេល​ដល់​ថ្ងៃ​ទី​១៧​កញ្ញា​បន្ទាប់​ពី​ការ​ពន្យារពេល​៣​លើក​ដោយ​លោក​ដូ​ណា​ល់​ត្រាំ​។

ច្បាប់​មួយ​របស់​សហព័ន្ធ​ដែល​ទាមទារ​ឲ្យ​លក់​ឬ​ហាមឃាត់​TIKTUK ដោយសារ​ហេតុផល​សន្តិ​សុខ​ជាតិ​ត្រូវ​ចូល​ជា​ធរមាន​តាំងពី​មុន​ការ​ចូល​កាន់​តំណែង​របស់​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ខែមករា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ