ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បានប្រកាសនារសៀលថ្ងៃទី១៥ ខែកញ្ញានេះថា ៖ អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្រុងតាខ្មៅ ត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់បន្ថយការស្លា.ប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ។

រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ថា ៖ ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ដូចនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងតាខ្មៅ ក្រោមគណៈធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាក្រុងតាខ្មៅ ។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា ៖ គិតមុខដល់ពេលនេះ ប្រជាពលរដ្ឋដែលបានស្លា.ប់ដោយគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ខេត្តកណ្ដាលមានចំនួន៦៤នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានស្លា.ប់ ដោយគ្រោះថ្នាក់ចរាចរណ៍ប្រមាណជាង ១០០នាក់ ។

ហើយការចុះថយក្នុងការស្លា.ប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយមានការចូលរួមអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន របស់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ បានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យជំនួសអ្នកស្លា.ប់មានការថយចុះ។
ឯកឧត្តមអភិបាលខេត្តបន្ថែមថា បើទោះជាមានការថយចុះយ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលរហូតដល់ ៦៤ នាក់ បើប្រៀបធៀបជាមួយសង្គ្រាមរវាង កម្ពុជា និងថៃ នាពេលកន្លងមក មានការស្លា.ប់ច្រើនជាងសង្គ្រាមទៀត ។

ដូច្នេះយើងទាំងអស់គ្នា ជាកងកម្លាំង អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនប្រជាពលរដ្ឋជាប្រចាំ ដើម្បីរូបគ្នាបង្ការ ទប់ស្កាត់ បញ្ជៀសការស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាននៅទៀបបំផុតតាមដែលអាចធ្វើទៅបាន ៕
ចែករំលែកព័តមាននេះ