ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១៤​ ដល់​១៦ មីនា សាំង​ធម្មតា​តម្លៃ​៥,២០០​រៀល​/​លី​ត្រ និង​ម៉ា​ស៊ូ​ត ៦,៤០០​រៀល​/​លី​ត្រ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៦ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយសម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៦ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយសម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ ។

យោង​ប្រកាស​អន្តរក្រសួង​លេខ​០០៨៣ ព​ណ​. អ​វ​ឯ​.​ប្រក ចុះ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២២ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល ស្តី​ពី​ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា យោង​លើ​ការ​ព្រមព្រៀង លើ​រូបមន្ត​កំណត់​តម្លៃ​ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា យោង​ការ​ប្រែប្រួល នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ ។

រាជរដ្ឋាភិបាល បាន​បន្ត​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៦,៥​សេន​ដុល្លារ​/​លី​ត្រ ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់ ជីវភាព​របស់​ប្រជាពលរដ្ឋ និង​បញ្ចុះ ១​សេន​ដុល្លារ​/​លី​ត្រ​បន្ថែម​ទៀត ដោយសារ​ថ្លៃ​ប្រេងសាំង​អន្តរជាតិ​ឡើង​លើស​ពី ៩០​ដុល្លារ​/​បារ៉ែល និង​ប្រេងម៉ាស៊ូត​អន្តរជាតិ​ឡើង​លើស​ពី ១០០​ដុល្លារ​/​បារ៉ែល ។

ដូច្នេះ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ដែល​ត្រូវ​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ គឺ​ត្រូវ​លក់ ៥,២០០​រៀល​/​លី​ត សម្រាប់​ប្រេងសាំង​ធម្មតា (Gasoline 92) និង ៦,៤០០​រៀល​/​លី​ត្រ សម្រាប់​ប្រេងម៉ាស៊ូត (Gasoil 10ppm) ។

តារាង​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​កម្ពុជា មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ