តើអ្នកធ្លាប់មានអារម្មណ៍ឈឺត្រចៀកខ្លាំង ហើយស្រាប់តែធូរស្បើយវិញទេ? នោះអាចជាសញ្ញាព្រមាននៃការធ្លាយក្រដាសត្រចៀកដែលបណ្តាលមកពីជំងឺអំបៅអំបែកស្រួចស្រាវ។ ការមិនយកចិត្តទុកដាក់អាចនាំឱ្យបាត់បង់ការស្តាប់ជាអចិន្ត្រៃយ៍។
តើរោគសញ្ញានៃការធ្លាយក្រដាសត្រចៀកមានអ្វីខ្លះ?
- ឈឺត្រចៀកខ្លាំង: ពេលខ្លះអាចធូរស្រាលភ្លាមៗបន្ទាប់ពីក្រដាសត្រចៀកបានរហែក ឬធ្លាយ។
- ការស្តាប់ថយចុះ ឬបាត់បង់: អាចកើតឡើងជាបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ អាស្រ័យលើកម្រិតនៃការខូចខាត។
- មានសារធាតុរាវហូរចេញពីត្រចៀក: អាចជាទឹកថ្លា, ខ្ទុះ, ឬមានឈាម។
- សំឡេងរោទ៍ ឬហ៊ឹងក្នុងត្រចៀក: ជារោគសញ្ញាដែលកើតមានជាញឹកញាប់ក្រោយមានការខូចខាត។
- វិលមុខ ឬបាត់បង់លំនឹង: ជួនកាលកើតឡើងដោយសារតែការប៉ះពាល់ដល់សរីរាង្គលំនឹងក្នុងត្រចៀក។
រោគសញ្ញាទាំងអស់នេះតែងកើតឡើងបន្ទាប់ពីអ្នកជំងឺមានគ្រុនក្តៅ, រលាកផ្លូវដង្ហើម, ឬផ្តាសាយយូរថ្ងៃ ជាពិសេសចំពោះកុមារតូចៗ។
អ្វីដែលត្រូវធ្វើ?
ប្រសិនបើការធ្លាយក្រដាសត្រចៀកមានទំហំធំ ហើយមិនជាសះស្បើយដោយខ្លួនឯង ព្រមទាំងមានការហូរខ្ទុះជាប្រចាំ និងការស្តាប់ធ្លាក់ចុះ សូមកុំស្ទាក់ស្ទើរ។ សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីពិគ្រោះយោបល់ និងទទួលការព្យាបាលទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត
ចែករំលែកព័តមាននេះ