ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស​ក្រឡា.ប់​​ផ្ងារ​ជើង​ក្អួត​ចេញ​សុទ្ធ​តែ​​គ្រឿង​អេ​ឡិច​ត្រូ​និ​ក​​នាំចូលពីវៀតណាម

6 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​រថយន្ត​ធុន​យក្ស​ ១​គ្រឿង​បានក្រឡាប់​ផ្ងា​ជើង​ចាក់ចោល​ទំនិ​ញ​សុទ្ធតែ​ជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ក​ បង្ក​ឲ្យ​មានការ​ភ្ញាក់​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ទាំង​ព្រឹក ​។ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​នេះ​គ្មាន​ស្លាក​លេខ​បាន​ក្រឡាប់​បណ្ដាល​ឱ្យទំនិញ​ជា​ប្រភេទគ្រឿង​អេ​ឡិច​ត្រូ​និ​ចក បាន​ធ្លាក់​ចូល​ប្រឡាយ​ទឹក ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង…

ខេត្តស្វាយរៀង​ ៖ ​មាន​រថយន្ត​ធុន​យក្ស​ ១​គ្រឿង​បានក្រឡាប់​ផ្ងា​ជើង​ចាក់ចោល​ទំនិ​ញ​សុទ្ធតែ​ជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ក​ បង្ក​ឲ្យ​មានការ​ភ្ញាក់​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ទាំង​ព្រឹក ​។ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​នេះ​គ្មាន​ស្លាក​លេខ​បាន​ក្រឡាប់​បណ្ដាល​ឱ្យទំនិញ​ជា​ប្រភេទគ្រឿង​អេ​ឡិច​ត្រូ​និ​ចក បាន​ធ្លាក់​ចូល​ប្រឡាយ​ទឹក ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ​៩​ព្រឹក​ថ្ងៃ​ទី ២៧ ខែតុលា​ឆ្នាំ ២០២៥ ស្ថិត​ក្នុងភូមិ​កោះ​ត្រាច​ ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទិ៍ ​ខេត្តស្វាយរៀង ​។

បើ​តាម​សមត្ថកិច្ច​រដ្ឋបាល​ឃុំ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ទំនិញ​ខាងលើ បាន​ដឹក​ទំនិញ​លើស​ទម្ងន់ បានចរាចរ​នៅ​លើ​ផ្លូវ​ខ្នង​ទំនប់​ប្រឡាយ​ចាក់​ថ្ម​បំបែក​លាយ​ខ្សាច់​ភ្នំ​បង្ក​ឲ្យ​ខូច​ផ្លូវ​បាក់​ស្រុត​ទ្រុឌទ្រោម​ខ្លាំង​ដោយសារផ្លូវ មួយ​ខ្សែ​នេះ​ត្រូវ​បាន​រថយន្ត​ធំ​ៗ​​ដឹក​ទំនិញ​ចេញចូល​ទៅ​ផែស្ងួត​មួយ​កន្លែង​ក្បែរ​នោះ​រាល់ថ្ងៃ​ទើប​បង្ក​ឲ្យ​ខូច​ផ្លូវ​បែប​នេះ​ ។

ប្រភព​បានអោយដឹង​ថា រថយន្ត​ក្រឡាប់​ខាងលើ​នេះ​បាន​ដឹក​ទំនិញ​សំពីងសំពោង​ចេញពី​ផែស្ងួត​នោះ​ក្នុង​គោលដៅ​យក​ទៅ​រាជធានី​ភ្នំពេញ​ ។ មហាជន​លើក​ឡើង​ទៀត​ថា រថយន្ត​ក្រឡាប់​ធ្លាក់​ចេញ​មក​សុទ្ធតែ​គ្រឿង​បរិក្ខារ​អគ្គិសនី ហើយ​ក្រោយមក​គេ​សង្កេត​ឃើញ​សុទ្ធតែ​ជនជាតិ​វៀតណាម​បាន​មក​លើក​ទំនិញ​ចេញពី​ប្រឡាយ​ទឹក​ដាក់​ទៅ​លើ​រថយន្ត​មួយ​ផ្សេង​ទៀត​ដឹក​ចេញ​ទៅ​ ៕

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ