ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគ​បាល​រាជធានី​​ដាក់​បទបញ្ជា​ឱ្យ​បន្ត​ពង្រឹង​បន្ថែម​ទៀត លើ​ការ​បង្ក្រា.ប​ក្រុម​ក្មេង​ទំនើង គឺ​មិន​អាច​ដកថយ​ឡើយ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ និង​បណ្តា​អធិការ​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​បន្ត​ពង្រឹង​ឲ្យ​ខ្លាំង​បន្ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ និង​បណ្តា​អធិការ​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​បន្ត​ពង្រឹង​ឲ្យ​ខ្លាំង​បន្ថែម​ទៀត លើ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​គឺ «​មិន​អាច​ដកថយ​នោះ​ឡើយ​»​។

ការ​ដាក់​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ នា​ឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​វាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ខែតុលា លើក​ទិស​ដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០២៥ និង​ប្រកាស​កែសម្រួល​សមាសភាព ក្រុមការងារ ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍​( HOTLINE ) ជន​បរ​ទស នា​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៥​។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ អំពី​ការ​ខិតខំ​បំពេញភារកិច្ច​គ្រប់​ផ្នែក​គ្រប់​ជំនាញ បាន​អនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​នាំ​ឲ្យ​បទល្មើស​មានការ​ថយ​ចុះ​។ លោក ស្នងការ ក៏​បាន​ណែនាំ​ឲ្យ​បន្ត​ក្តាប់​សភាពការណ៍​បទល្មើស និង​ធ្វើការ​វាយតម្លៃ​ចំពោះ​រាល់​សភាពការណ៍​នានា ដើម្បី​គ្រប់គ្រង និង​ធ្វើការ​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​។

ជាមួយ​គ្នា​នោះ​ដៃរ​ឯកឧត្តម​ស្នងការ ក៏​បាន​ដាក់​បទបញ្ជា​ឲ្យ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ និង​បណ្តា​អធិការ​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​បន្ត​ពង្រឹង ឲ្យ​ខ្លាំង​បន្ថែម​ទៀត​លើ បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង គឺ​មិន​អាច​ដកថយ​នោះ​ឡើយ និង​ក៏​បាន​បន្ត​ជំរុញ​កិច្ច​ការងារ​បង្ក្រាប​គ្រឿងញៀន ,​ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​លួច ឆក់ ប្លន់ ផង​ដែរ​។ ពិសេស បន្ត​បញ្ចេញ​កម្លាំង​ចុះ​ទៅ​សម្រួល​ចរាចរណ៍ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​គោលដៅ​នានា ដែល​ប្រឈម​នឹង​ការ​កកស្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ