ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ដើរលួចផលដំណាំអ្នកភូមិ

12 ម៉ោង មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ធ្លាប់​ជាប់គុក​ម្តង​រួច​មក​ហើយ ប៉ុន្តែ​មិន​រាងចាល​ឡើយ បែកគំនិត​ដើរ​លួច​តាម​ចំការ​គេឯង លើក​នេះ​លួច​ផ្លែ​មៀន ត្រយូងចេក ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ថែម​ទាំង​រក​ឃើញ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ធ្លាប់​ជាប់គុក​ម្តង​រួច​មក​ហើយ ប៉ុន្តែ​មិន​រាងចាល​ឡើយ បែកគំនិត​ដើរ​លួច​តាម​ចំការ​គេឯង លើក​នេះ​លួច​ផ្លែ​មៀន ត្រយូងចេក ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ថែម​ទាំង​រក​ឃើញ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ថែម​ទៀត ។

សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។

នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ រ៉ុ​ង សា​រ៉ុ​ម ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល​ ​ស្រុក​ស្អាង ខេត្តកណ្តាល​។ មាន​សារធាតុ​ញៀន​(​វិជ្ជមាន​) និង​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល ចំនួន​០១​លើក រយៈពេល​១​ឆ្នាំ និង​៦​ខែ ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា ។

ក្នុង​នោះ​វត្ថុ​តាង​ចាប់​យក ៖
១-​ត្រយូងចេក​ចំនួន ០៧ ត្រយូង
២-​កាំបិតកែ​ច្នៃ​ចំនួន ០១​ដើម ។

ចំណែក​ជន​រង​គ្រោះ​ចំនួន ០២​នាក់ មានឈ្មោះ ៖
១-​ឈ្មោះ ហេង យូ ភេទ​ស្រី អាយុ ៧២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មន្ត្រី​ចូល​និវត្តន៍ មាន​ទីលំនៅ​ភូមិ បា​រ៉ែ​ន​លើ ឃុំ ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។​(​ម្ចាស់​ផ្លែ​មៀន​)
២-​ឈ្មោះ ស្រេង ស៊ីវ​ឡោ ភេទ​ស្រី អាយុ ៦៥ ឆ្នាំ មុខរបរ​កសិក រស់នៅ​ភូមិ បា​រ៉ែ​ន​លើ ឃុំ ស្វាយ​ប្រទាល ស្រុ​ស្អាង ខេត្តកណ្តាល​។​(​ម្ចាស់​ត្រ​យ៉ូ​ង​ចេក​)

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ និង​តែងតែ​លួច​របស់របរ និង​ផលដំណាំ​របស់​អ្នក​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ជា​ញឹក​ញ៉ាប់​។ នៅ​ថ្ងៃ​ទី​២៧ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១ និង​៣០​នាទី ជនសង្ស័យ​ឈ្មោះ រ៉ុ​ង សា​រ៉ុ​ម បាន​ធ្វើ​កម្ម​ភាព​លួច​បេះ​ផ្លែ​មៀន​របស់​ជន​រង​គ្រោះ​ឈ្មោះ ហេង យូ បាន​កន្លះ​បាវ រួច​ហើយ​ជន​រង​គ្រោះ​ឈ្មោះ ហេង យូ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល​ឲ្យ​ជួយ​អន្តរាគមន៍ តែ​ជនសង្ស័យ​ឈ្មោះ រ៉ុ​ង សា​រ៉ុ​ម បាន​គេចខ្លួន​ចេញពីផ្ទះ​បាត់ ។

លុះ​នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​១​រសៀល ជនសង្ស័យ​ឈ្មោះ រ៉ុ​ង សា​រ៉ុ​ម ក៏​បាន​ធ្វើ​សកម្មភាព​លួច​កាច់​ត្រយូងចេក​របស់​ជន​រង​គ្រោះ​ឈ្មោះ ស្រេង ស៊ីវ​ឡោ បាន​ចំនួន ០៧ ត្រយូង​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​ប្រទាល ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ រ៉ុ​ង សា​រ៉ុ​ម នាំ​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ