ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​ប្រាប់​បណ្តា​អង្គទូត និង​អង្គ​​​ការ​អន្តរជាតិ​នានា​​ពី​ការប្តេជ្ញា​ចិត្ត​ក្នុង​ការ​គោរព​បទ​​ឈប់​បា.ញ់ និង​ដោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ដោយ​សន្តិវិធី

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​ការទូត​កម្ពុជា​​បាន​ជួប​ជាមួយ​បណ្តា​អង្គទូត និង​តំណាង​អង្គការ​អន្តរជាតិ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​របស់​កម្ពុជា​ក្នុង​ការ​គោរព​បទ​ឈប់​បាញ់ និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ ការ​បង្ហាញ​ជំហរ​បែប​នេះ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​ការទូត​កម្ពុជា​​បាន​ជួប​ជាមួយ​បណ្តា​អង្គទូត និង​តំណាង​អង្គការ​អន្តរជាតិ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​របស់​កម្ពុជា​ក្នុង​ការ​គោរព​បទ​ឈប់​បាញ់ និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។

ការ​បង្ហាញ​ជំហរ​បែប​នេះ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ការ​វិវត្តន៍​
ថ្មី​ៗ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ជូន​ប្រធាន​បេសកកម្ម​ការទូត និង​តំណាង​អង្គការ​អន្តរជាតិ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៣៣ ស្ថាន​តំណាង និង​មាន​ចំនួន​សរុប​៥៥​រូប​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ពី​លទ្ធផល​សំខាន់​ៗ​នៃ​កិច្ចប្រជុំ​ពិសេស ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​ត្រីភាគី​កម្ពុជា​-​ថៃ​-​ចិន នៅ​ខេត្ត​យូ​ណា​ន ប្រទេស​ចិន ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​ជំរុញ​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ​ និង​មាន​ប្រសិទ្ធភាព​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​បន្តសកម្មភាព​រំលោភ​​បំពាន​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ​មក​លើ​ទឹកដី និង​អ​ធិ​តេ​យ្យ​របស់​កម្ពុជា ក្នុង​ខេត្ត​ចំនួន​បួន គឺ​ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះ​វិហារ និង​ឧត្តរមានជ័យ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​សា​ជា​ថ្មី​ថា កម្ពុជា​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​ក្នុង​ការ​គោរព​បទ​ឈប់​បាញ់ និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ដោយ​គោរព​តាម​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន និង​ប្រកាន់​យ៉ាង​ខ្ជាប់​នូវ​រាល់​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ