ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​ដឹក​ថ្ម បុក​កន្ទុយរថយន្ត​សណ្តោងកុងតឺន័រ បត់​ឆ្លងផ្លូវ គៀប​ជាប់​អ្នកបើកបរ​ក្នុង​កាប៊ី​ន​រង​របួសធ្ងន់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ថ្ម មួយ​គ្រឿង បាន​បុក​រថយន្ត​សណ្តោង​កុងតឺន័រ បើក​ឆ្លងផ្លូវ បណ្តាល​អោយ​អ្នក​បើ​បររថ​យន្ត​បែន​ដឹក​ថ្ម គៀប​ជាប់​ក្នុង​កាប៊ី​ន រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​សង្គ្រោះ​៧១១…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ថ្ម មួយ​គ្រឿង បាន​បុក​រថយន្ត​សណ្តោង​កុងតឺន័រ បើក​ឆ្លងផ្លូវ បណ្តាល​អោយ​អ្នក​បើ​បររថ​យន្ត​បែន​ដឹក​ថ្ម គៀប​ជាប់​ក្នុង​កាប៊ី​ន រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​សង្គ្រោះ​៧១១ នៃ​កងពលតូច​លេខ​៧០ ជួយ​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ជាតិ តេ​ជោ សន្តិភាព ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​កើតឡើង​នៅ​ពី​វេលា​ម៉ោង​០៤​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៥ តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ចំណុច​មុខ​វត្ត​អង្គ​ក្រពើ ក្នុងភូមិ​ត្រពាំង​វែង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ ដែល​ត្រូវ​បាន​សង្គ្រោះ​ឈ្មោះ ឆាំ បារាំង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម មាន​ទីលំនៅ​ក្នុងភូមិ​សោម​ដែក ឃុំ​បន្ទះ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​រង​របួស​ជើង​ខាងស្តាំ ។

បើ​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បាន​រថយន្ត​បែន​ដឹក​ថ្ម ម៉ាក​នី​ស្សាន់ ពណ៌​ស លាយ​ខៀវចាស់ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A-2272 មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិ​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​។ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បុក ពីក្រោយ ចំ​កន្ទុយ​រថយន្ត​ដឹក​កុងតឺន័រ ម៉ាក​នី​ស្សាន់ ពណ៌​ត្រួយ​ចេក លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-9969 មួយ​គ្រឿង ដែល​បើក​ចេញពី​ផ្លូវ បេតុង បើក​ឆ្លង​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​គ្រោះថ្នាក់​នោះ រថយន្ត​ដឹក​ថ្ម បាន​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​បែន ខ្ទេច​មុខ ហើយ​គៀប​ជាប់​អ្នកបើកបរ​នៅ​ក្នុង​កាប៊ី​ន​។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​សណ្តោង​កុងតឺន័រ បាន​បើកទ្វារ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កើត​មាន​គ្រោះ​ថ្នាក់លើ​មហាវិថី​ឈ្នះ​ឈ្នៈ បាន​កកស្ទះ​យ៉ាង​ខ្លាំង​។ ភ្លាម​ៗ​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ និង​ទាក់ទង​ក្រុម​សង្គ្រោះ​៧១១ នៃ​កងពលតូច​លេខ​៧០ ជួយ​សង្គ្រោះ រួច​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ជាតិ តេ​ជោ សន្តិភាព ។

រថយន្ត​ទាំង​ពីរ​គ្រឿង ត្រូវ​បាន​នគរបាល​ចុះ​ទៅ​វាស់វែង រួច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ