ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាប់​ចោទ​នៅ​ក្នុង​អំពើ​ឃា.ត​ក.ម្ម​លើ​លោក​អា​បេ​ឆ្លើ​យ​សារ​ភាព​ទទួល​កំហុស​គ្រប់​យ៉ាង

6 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ ​នៅ​ទី​បំផុត​ បុរស​ជន​ជាតិ​ជប៉ុន​ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សង្ស័យ​ធ្វើ​ឃាត​អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស៊ីន​ហ្សូ​អេបេ​នោះ ឥឡូវ​នេះ គាត់​បាន​ឆ្លើយ​សារ​ភាព​ទទួល​កំហុស​គ្រប់​យ៉ាង​។ នេះ​ជា​ការ​បើក​សវនា​ការ​ស្ដាប់​ការ​ផ្ដល់​ចម្លើយ​ពី​ជន​ជាប់​ចោទ​ជា​លើក​ដំបូង​ចាប់​តាំង​ពីក្រោយ​អំពើ​បាញ់​ប្រហារ​ពី​សំណាក់​ខ្មាន់​កាំ​ភ្លើង​ម្នាក់​នេះ​កាល​ពី​ឆ្នាំ​២០២២​។ ជន​ជាប់​ចោទ​ឈ្មោះ​ទែត​ស៊ូ​យ៉ា យ៉ា​ម៉ា​កាមី (Tetsuya…

ទី​ក្រុង​តូក្យូ៖ ​នៅ​ទី​បំផុត​ បុរស​ជន​ជាតិ​ជប៉ុន​ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សង្ស័យ​ធ្វើ​ឃាត​អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស៊ីន​ហ្សូ​អេបេ​នោះ ឥឡូវ​នេះ គាត់​បាន​ឆ្លើយ​សារ​ភាព​ទទួល​កំហុស​គ្រប់​យ៉ាង​។ នេះ​ជា​ការ​បើក​សវនា​ការ​ស្ដាប់​ការ​ផ្ដល់​ចម្លើយ​ពី​ជន​ជាប់​ចោទ​ជា​លើក​ដំបូង​ចាប់​តាំង​ពីក្រោយ​អំពើ​បាញ់​ប្រហារ​ពី​សំណាក់​ខ្មាន់​កាំ​ភ្លើង​ម្នាក់​នេះ​កាល​ពី​ឆ្នាំ​២០២២​។

ជន​ជាប់​ចោទ​ឈ្មោះ​ទែត​ស៊ូ​យ៉ា យ៉ា​ម៉ា​កាមី (Tetsuya Yamagami) វ័យ​៤៥​ឆ្នាំ​ប្រាប់​តុលាការ​សាលា​ដំបូង​ប្រចាំ​ទី​ក្រុង​ណារ៉ា (Nara) ​ជា​កន្លែង​ដែល​គាត់​ប្រព្រឹត្ត​អំពើ​បាញ់​ប្រហារ​នោះ​ថា​ «​នេះ​ជា​ការ​ពិត​, គ្មាន​អ្វី​ត្រូវ​សង្ស័យ​ឡើយ​ថា​គាត់​ជា​អ្នក​ប្រព្រឹត្ត​អំពើ​បាញ់​ប្រហារ​នោះ​​»។ គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឃាត​លោក​អាបេ​ដោយ​ប្រើ​ប្រាស់​កាំ​ភ្លើង​កែ​ច្នៃ​។ កាល​នោះ លោក​អាបេ​ចុះ​ឃោសនា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​មូល​ដ្ឋាន​។ ​ឥឡូវ​នេះ គេ​កំពុង​រង់​ចាំ​អ៊ុត​សេចក្ដី​សម្រេច​នៅ​ក្នុង​សំណុំ​រឿង​ដ៏​ល្បី​មួយ​នេះ​​ដើម្បី​ចង់​ដឹង​ថា​តើ​តុលាការ​នឹង​បន្ធូរ​បន្ថយ​ទោស​ ឬ​ក៏​ដាក់​ទោស​កាន់​តែ​ធ្ងន់​។

ខាង​មេធាវី​ចុង​ចោទ​បក​ស្រាយ​ថា​កូន​ក្ដី​របស់​ខ្លួន​មាន​បញ្ហា​ផ្នែក​អត្ត​ចរិត​ និង​អកប្ប​កិរិយា​តាំង​ពី​តូច​ព្រោះ​ត្រូវ​​រង​​ការ​បៀត​បៀន​ផ្នែក​ជំនឿ​សាសនា​។​ យោង​តាម​ការ​ការ​បញ្ជាក់​ពី​ចុង​ចោទ​ ម្ដាយ​របស់​យ៉ា​ម៉ា​កាមី​ដែល​ជា​អ្នក​ដង្ហែ​តាម​ដោយ​​ឥត​ងាក​រេ​ចំពោះ​និកាយ​សាសនា​ឈ្មោះ​ព្រះ​វិហារ​រួប​រួម​ ឬ​យូ​នី​ហ្វ៊ីខេ​សិន​ ឆឺច (Unification Church) បាន​បរិច្ចាគ​ប្រាក់​១​រយ​លាន​យ៉េន​ (៦៦​ម៉ឺន​ដុល្លារ​) ទៅ​ឱ្យ​វិហារ​នេះ​ដើម្បី​ដាក់​ចូល​ទៅ​ក្នុង​មូល​និធិ​។ ស្ត្រី​ជា​ម្ដាយ​របស់​ជន​ជាប់​ចោទ​ក៏​ជា​សាក្សី​ម្នាក់​នៅ​ក្នុង​ចំណោម​សាក្សី​សរុប​១២​នាក់​ដែល​ឡើង​ផ្ដល់​សក្ខី​កម្ម​នៅ​ក្នុង​តុលាការ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា​។

នៅ​ពេល​ស្ដាប់​ការ​ផ្ដល់​សក្ខី​កម្ម​នោះ ព្រះ​រាជ​អាជ្ញា​អះ​អាង​ថា​ជន​ជាប់​ចោទ​ឈ្មោះ​យ៉ាម៉ា​កាមី​មាន​ចិត្ត​ច្រណែន​នឹង​និកាយ​សាសនា​ខាង​លើ​នេះ​ដែល​ម្ដាយ​របស់​ខ្លួន​បាន​បរិច្ចាគ​នូវ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​ជឿ​ស៊ប់​ទៅ​លើ​និកាយ​នេះ​។ ហេតុ​ដូច្នេះ​ ខ្លួន​ក៏​សម្រេច​ចិត្ត​ប្រព្រឹត្ត​អំពើ​បាញ់​ប្រហារ​លោក​អាបេ​តែ​ម្ដង​​។ កាល​ពី​មុន​នេះ គេ​មិន​សូវ​បាន​ដឹង​អំពី​អាថ៌​កំបាំង​នៃ​សាសនា​នេះ​ទេ​។ ទើប​តែ​ក្រោយ​ការ​បាញ់​ប្រហារ​នោះ ការ​ពិត​ត្រូវ​បាន​លាត​ត្រដាង​ថា​មន្ត្រីជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រជា​ធិ​បតេយ្យ​សេរី​ដែល​កំពុង​គ្រប់​គ្រង​ប្រទេស​ជប៉ុន​​សព្វ​ថ្ងៃ​នេះ​​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​និកាយ​នេះ​​។ ជន​ជាប់​ចោទ​ជឿ​ជាក់​ថា​នៅ​ពេល​ខ្លួន​បាញ់​លោក​អាបេ​នឹង​ធ្វើ​ឱ្យ​សា​ធារណ​ជន​​ចាប់​អារម្មណ៍​ និង​រិះ​គន់​ចំពោះ​និកាយ​សាសនា​នេះ​។​​

ក្រៅ​ពី​សំណុំ​រឿង​ធ្វើ​ឃាត​លោក​អាបេ ​យ៉ាម៉ា​កាមី​ក៏​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បង្ក​ការ​ខូច​ខាត​ចំពោះ​អគារ​មួយ​ខ្នង​ដោយ​សារ​ការ​បាញ់​សាក​ល្បង​កាំ​ភ្លើង​របស់​គាត់​ និង​បទ​ចោទ​មួយ​ករណី​ទៀតពាក់​ព័ន្ធ​នឹង​ការ​​រំលោភ​ច្បាប់​ស្ដី​ពី​ការ​ហាម​ឃាត់​ការ​កាន់​កាប់​ និង​​ផលិត​កាំភ្លើង និង​គ្រឿង​ផ្ទុះ​។ ព្រះ​រាជ​អាជ្ញា​យល់ថា​ទង្វើ​របស់​ជន​ជាប់​ចោទ​បាន​ផ្ដល់​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​។ ដូច្នេះ ព្រះ​រាជ​អាជ្ញា​យល់​ថា​ការ​យក​បញ្ហា​ចិញ្ចឹម​បី​បាច់​ជន​ជាប់​ចោទ​ក្រោម​ឥទ្ធិ​ពល​ជំនឿ​សាសនា​នោះ​​មក​ធ្វើ​ជា​សម្អាង​ដើម្បី​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​ទោស​ហាក់​ដូច​ជា​មិន​ត្រឹម​ត្រូវ​ទេ​​​។​

ឥឡូ​វនេះ និកាយ​សាសនា​​យូនី​ហ្វ៊ីខេសិន ឆឺច (Unification Church) កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​យ៉ាង​ហ្មត់​ចត់​ដោយ​សារ​ការ​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ជ្រៅ​ទៅ​ក្នុង​វិស័យ​នយោ​បាយ​។ នៅ​​​ជប៉ុន​វិស័យ​សាសនា​ និង​អាណា​ចក្រ​ត្រូវ​តែ​ចែក​ឱ្យ​ដាច់​ពី​គ្នា។ ចំណុច​នេះ​ត្រូវ​បាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​។ ហេតុ​ដូច្នេះ Unification Church កំពុង​ប្រឈម​នឹង​ការ​រំលាយ​ចោល​ទៅ​តាម​បទ​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់​របស់​តុលាការ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី និកាយ​សាសនា​នេះ​កំពុង​ដាក់​ពាក្យ​ប្ដឹង​ទាស់​​នឹង​សេចក្ដី​សម្រេច។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ក្យូ​ដូ និង​ប្រភព​ដទៃ​ទៀត​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ