ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ប្រាប់​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​ធ្វើ​ការ​ជិត​ស្និទ្ធិ​ជាមួយ​គ្នា ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​នេះ​​ឱ្យ​បាន​ពេញលេញ និង​ប្រកប​ដោយ​ភាព​ស្មោះត្រង់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​ជំនួប​ពិភាក្សារ​ទ្វេរ​ភាគី​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​ថៃ​ថា ត្រូវ​ធ្វើការ​ជិត​ស្និទ្ធិជាមួយ​គ្នា ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​នេះ​​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ភាព​ស្មោះត្រង់​…

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​ជំនួប​ពិភាក្សារ​ទ្វេរ​ភាគី​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​ថៃ​ថា ត្រូវ​ធ្វើការ​ជិត​ស្និទ្ធិជាមួយ​គ្នា ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​នេះ​​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ភាព​ស្មោះត្រង់​ ។ ​នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ជំនួប​ទ្វេភាគី​ រវាង​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម Anutin Charnvirakul នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ ។

ជា​កិច្ច​ចាប់ផ្តើម សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ឯក​ឧ Anutin Charnvirakul ចំពោះ​ការ​សោយ​ព្រះ​ទិវង្គត់​របស់ព្រះ​មហាក្សត្រិយ៍ ព្រះ​វររាជ​មាតា Sirikit​ ។

ជា​ការ​ឆ្លើយ​តប នាយក​រដ្ឋមន្ត្រី Anutin បាន​ថ្លែងអំណរគុណ​សម្តេច​ធិ​បតី​ចំពោះ​សារលិខិត​រំលែក​ទុក្ខ និង​សេចក្តី​អាណិតអាសូរ​ដ៏​ស្មោះ​អស់ពីដួងចិត្ត​របស់​កម្ពុជា ក្នុង​ពេលវេលា​នៃ​ការ​កាន់​មរណទុក្ខ​នេះ​ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​សេចក្តីថ្លែងការណ៍​រួម​គូ​ឡា​ឡាំ​ពួ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​​ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០៥ និង​ត្រូវ​បាន​ធ្វើ​ជា​សាក្សី​ដោយ ឯកឧត្តម Donald J. Trump ប្រធានាធិបតី​នៃ​សហរដ្ឋ​អាម៉េរិក និង​ឯកឧត្តម Dato’ Seri Anwar Ibrahim នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​។

ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​គោរព និង​ការ​ប្រកាន់ខ្ជាប់​ចំពោះ សេចក្តីថ្លែងការណ៍​រួម​គូ​ឡា​ឡាំ​ពួ ដែល​បាន​ផ្តល់​នូវ​ក្របខណ្ឌ​មួយ​សម្រាប់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា ​ឆ្ពោះទៅ​រក​សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​វិបុលភាព​ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គូសបញ្ជាក់​ថា​ «ការ​ចុះហត្ថលេខា​នេះ​ ឆ្លុះ​បញ្ចាំង​វឌ្ឍនភាព​បន្ថែម​ទៀត ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​រហូត​មក​ដល់​ពេល​នេះ បាន​ជួយ​រក្សា​នូវ​ភាព​ស្ងប់ស្ងាត់ និង​ស្ថិរភាព នៅ​តាម​បណ្តោយ​ព្រំដែន​»​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា កិច្ចការ​បន្ទាន់​សម្រាប់​ភាគី​ទាំង​ពីរ គឺ​ត្រូវ​ធ្វើការ​ជិត​ស្និទ្ធិ​ជាមួយ​គ្នា ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​នេះ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ភាព​ស្មោះត្រង់​ ។

សម្តេច​ធិ​បតី​បាន​សង្កត់ធ្ងន់​បន្ថែម​ថា ការ​អនុវត្ត​សកម្មភាព​មាន​ចែង​ក្នុង​សេចក្តី ជា​ការ​ទទួល​ខុសត្រូវ និង​កាតព្វកិច្ច​រួម​គ្នា​របស់​ភាគី​ទាំង​ពីរ ​។ តាម​រយៈ​យន្តការ​ទ្វេភាគី ពិភាក្សា​គ្នា​រួច​មក​ហើយ និង​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​នានា សម្រាប់​ដំណើរ​ឆ្ពោះទៅ​មុខសារសំខាន់​ណាស់​ ដែល​ភាគី​ទាំង​ពីរ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ការ​ព្រមព្រៀង​ទាំង និង​ភាព​ស្មោះត្រង់ ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​។

ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​រំលឹក​ជា​ថ្មី​នូវ​ការ​អំពាវនាវ​ឱ្យ​មានការ​ដោះ​លែង​ទាហាន​កម្ពុជា​ចំនួន​១៨​រូប​ឱ្យ​បាន​ឆាប់ ដោយ​ឈរ​លើ​មូលដ្ឋាន​មនុស្សធម៌ និង​ដូចដែល​បាន​ឯក​ភាព​គ្នា​ក្នុង​សេចក្តីថ្លែងការណ៍​រួម​គូ​ឡា​ឡាំ​ពួ​ ។

ក្នុង​នាម​ជា​អ្នក​ជិតខាង​អចិន្ត្រៃយ៍ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ជា​ថ្មី​ថា ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​បន្ត​ធ្វើការ​ជិត​ស្និទ្ធិជាមួយ​គ្នា ដើម្បី​ធានា​ថា ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​អាច​រួមរស់​ជាមួយ​គ្នា​ប្រកបដោយ សន្តិភាព សុខដុមរមនា និង​វិបុលភាព​រួម​គ្នា សម្រាប់​​ជំនាន់​ក្រោយ​ៗ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ