ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពូទីន ថ្លែងថា ទំនាក់ទំនង រុស្ស៊ី-កូរ៉េខាងជើងរីកចម្រើនខ្លាំងដូចការគ្រោងទុក ខណៈលោក​ខាងលិចកាន់តែមានការព្រួយបារម្ភ

36 នាទី មុន

រុ​ស្ស៊ី​-​កូរ៉េ​ខាងជើង ៖ ពេល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ទៅ​កាន់​កូរ៉េ​ខាងត្បូង​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​នៅ​អា​ស៊ី កូរ៉េ​ខាងជើង​ក៏​ប​ញ្ជ្ជូន​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ខ្លួន​មក​បំពេញ​ទស្សនកិច្ច​នៅ​រុ​ស្ស៊ី​ដែរ​ ។ ក្រោយ​ពេល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង លោកស្រី​CHOE SONHUI​ កាលពី​ថ្ងៃ​ទី​២៧​ តុលា…

រុ​ស្ស៊ី​-​កូរ៉េ​ខាងជើង ៖ ពេល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ទៅ​កាន់​កូរ៉េ​ខាងត្បូង​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​នៅ​អា​ស៊ី កូរ៉េ​ខាងជើង​ក៏​ប​ញ្ជ្ជូន​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ខ្លួន​មក​បំពេញ​ទស្សនកិច្ច​នៅ​រុ​ស្ស៊ី​ដែរ​ ។

ក្រោយ​ពេល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង លោកស្រី​CHOE SONHUI​ កាលពី​ថ្ងៃ​ទី​២៧​ តុលា ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​ថែ្ល​ង​ថា ទំនាក់ទំនង​រវាង​ក្រុង​មូ​ស្គូ​ និង​ក្រុង​ព្យុ​ង​យ៉ាង ​មានការ​រីក​ចម្រើន​ខ្លាំង​ដូច​ការ​គ្រោងទុក ។

ទំនាក់ទំនង​នោះ​ដែរ ​កាន់តែ​ពង្រឹង​នាំ​ឲ្យ​ពួក​លោក​ខាងលិច​កាន់តែ​មានការ​ព្រួយបារម្ភ​ ។ លោកពូ​ទី​ន​ថ្លែង​ទៀត​ថា ទំនាក់ទំនង​រវាង​ក្រុង​មូ​ស្គូ ​និង​ក្រុង​ព្យុ​ង​យ៉ាង​កាន់តែ​ជិត​ស្និទ្ធ​ខ្លាំង​ឡើង​ ។ ក្នុង​ពេល​ជួប​ពិភាក្សា​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី ​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ លោកស្រី​CHOE SONHUI​ បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​ការ​ខិតចូល​ជិត​គ្នា​រវាង​ប្រទេស​ទាំង​២​។

ការ​ជួប​ពិភាក្សា​គ្នា​នោះ​ផ្ដោត​លើ​គម្រោង​អនាគត​ជា​ច្រើន ​ដើម្បី​ពង្រឹង​និង​ពង្រីក​ជា​លំដាប់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​។ ការ​ជួប​គ្នា​នោះ​ កើត​មាន​ពេល​ដែល​មតិ​អន្តរជាតិ​កំពុង​មានការ​បារម្ភ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២ ដោយ​ក្រុង​ព្យុ​ង​យ៉ាង​ ផ្ដល់​ទាហាន ​និង​គ្រឿង
​សព្វាវុធ​ដល់​រុ​ស្ស៊ី ជា​ថ្នូរ​នឹង​ជំ​នួ​​យ​បច្ចេកវិទ្យា​យោធា​រុ​ស្ស៊ី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ