ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពទឹកស្រកចុះយឺតៗ ​ធ្វើឱ្យដំណាំស្រូវជាង​១​ពាន់ហិកតា​កំពុងរងការប៉ះពាល់ និងប្រឈម​ខូច​ដោយ​ជំនន់​ទឹក​ភ្លៀង

2 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបី​ស្ថានភាព​ទឹកបាន​ស្រកចុះ​ ដែល​គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៥ បាន​ស្រក​ចុះ​ប្រមាណ​០,៣៣​ម៉ែត្រ​ក្តី ក៏​ស្ថានភាព​ស្រូវ​របស់​បងប្អូន​ប្រជាពល​រដ្ឋ​ជាង​១​ពាន់​ហិ​កតា កំពុង​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់ ​និង​អាច​ប្រឈម​ខូចខាត​ដោយ​អន្លើ​រ…

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបី​ស្ថានភាព​ទឹកបាន​ស្រកចុះ​ ដែល​គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៥ បាន​ស្រក​ចុះ​ប្រមាណ​០,៣៣​ម៉ែត្រ​ក្តី ក៏​ស្ថានភាព​ស្រូវ​របស់​បងប្អូន​ប្រជាពល​រដ្ឋ​ជាង​១​ពាន់​ហិ​កតា កំពុង​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់ ​និង​អាច​ប្រឈម​ខូចខាត​ដោយ​អន្លើ​រ ។​  នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​​នា​​ថ្ងៃ
នេះ ។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ដំណាំ​ស្រូវ​ឆ្នាំ​នេះ បងប្អូន​ប្រជា​កសិករ​ធ្វើ​បាន​​ជាង​១៤​ម៉ឺន​ហិ​កតា ក្នុង​នោះ ​ដំណាំ​ស្រូវ​ជាង​១​ពាន់​ហិ​កតា​កំពុង​រង​ការ​ប៉ះពាល់ ហើយ​អាច​នឹង​ខូចខាត​ដោយ​អន្លើរដែល​ជំនាញ​និង​ចុះ​ស្រាវ​ជ្រាវ​វាយតម្លៃ​នៅ​ពេល​ខាង​មុខ​នេះ​ ។

លោក​បាន​បញ្ជាក់​ថា ​ដំណាំ​ស្រូវ​ដែល​រង​ការ​ប៉ះពាល់​លើ​ផ្ទៃដី​ដែល​គាត់​បាន​បង្ក​បង្កើន​ផល​និង​ប្រមូល​ផល​ម្ដង​រួច​ហើយ និង​ប្រជា​កសិករ​បាន​ដាំ​ជា​ថ្មី​ម្ដងទៀត ក៏​ទៅ​រង​គ្រោះ​ដោយ​ទឹក​​ជំនន់​តែ​ម្ដង ។

ដោយឡែក​ បើ​យោង​តាម​ស្ថានីយ​ជល​សាស្ត្រ​ទន្លេសាប​ផ្សា​ក្រោម​របស់​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២៥ នេះ​ ទឹក​មាន​កម្ពស់ ៩,៧៧​ម៉ែត្រ បើ​ប្រៀបធៀប​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ ទឹក​មាន​កម្ពស់​៨,៥១ ម៉ែត្រ គឺ​​​ខ្ពស់​ជាង​ឆ្នាំ​ចាស់​កម្ពស់​១,២៦​ម៉ែត្រ ។

សូម​បញ្ជាក់​ថា ឆ្នាំ​២០២៥​ស្ថានភាព​កម្ពស់​ទឹកទន្លេ​ផ្សារ​ក្រោម​ បាន​ឡើង​ដល់​កម្ពស់​១០,​១០​ម៉ែត្រ នៅ​ថ្ងៃ​ទី​១៧ និង​១៨ ខែតុលា ហើយ​ក៏​បាន​ចាប់ផ្ដើម​ស្រក​ចុះ​វិញ​មួយ​ថ្ងៃ​បន្តិច​មួយ​ថ្ងៃ​បន្តិច​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែតុលា​នេះ ទឹកបាន​ស្រក​ចុះ​ដល់​កម្រិត​៩,៧៧ ម៉ែត្រ គឺ​បាន​ស្រកចុះ០,៣៣​ម៉ែត្រ ដែល​ជា​ការ​ស្រកចុះ​យ៉ាង​យឺត​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ