ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពីសារៈសំខាន់​នៃ​ការ​ដំឡើង​កម្រិត​ភាព​ជា​ដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ឤ​ស៊ា​ន​-​ជប៉ុន

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​ លើក​ទី ២៨ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ដំឡើង​កម្រិត​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ឤ​ស៊ា​ន​-​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​ លើក​ទី ២៨ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ដំឡើង​កម្រិត​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ឤ​ស៊ា​ន​-​ជប៉ុន (AJCEP) និង​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ។

កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើក​ទី ២៨ កាលពី​ថ្ងៃ​ទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ថ្នាក់ដឹកនាំ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ចក្ខុវិស័យ​រួម​សម្រាប់​និម្មាបនកម្ម​តំបន់​ដែល​បើកចំហ មាន​តម្លាភាព ប្រកបដោយ​បរិ​យា​បន្ន និង​ផ្អែក​លើ​ច្បាប់ ហើយ​បាន​អនុម័ត​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើក​ទី ២៨ ស្តី​ពី​ការ​ជំរុញ​បន្ថែម និង​ការ​អនុវត្ត​ទស្សនវិស័យ អាស៊ាន​ស្តី​ពី​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក ។ ថ្នាក់ដឹកនាំ​បាន​អះអាង​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​ជប៉ុន ក្នុង​នាម​ជា​ដៃគូ​ដែល​ជឿជាក់​គ្នា ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្រោម​សសរស្តម្ភ​ទាំង​បី រួម​មាន ដៃគូ​ចិត្ត និង​ចិត្ត​គ្រប់​ជំនាន់​, ដៃគូ​សម្រាប់​សហ​បង្កើត​សេដ្ឋកិច្ច និង​សង្គម​នៃ​អនាគត និង​ដៃគូ​សម្រាប់​សន្តិភាព និង​ស្ថិរភាព ដើម្បី​អនាគត​កាន់តែ​មាន​សុវត្ថិភាព ចីរភាព និង​វិបុលភាព សម្រាប់​ប្រជាជន​ទាំង​សងខាង ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ដំឡើង​កម្រិត​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ឤ​ស៊ា​ន​-​ជប៉ុន (AJCEP) និង​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ។ សម្ដេច​បវរ​ធិ​បតី ក៏​បាន​គូសបញ្ជាក់​បន្ថែម​អំពី កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ជំរុញ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល តាម​រយៈ​ផែនការ​ការងារ​ឌី​ជី​ថ​ល​អាស៊ាន​-​ជប៉ុន​ឆ្នាំ ២០២៥ និង​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន​សម្រាប់​ការ​កសាង​សមត្ថភាព​សន្តិសុខ​សាយ​ប័​រ ព្រមទាំង​តួនាទី​ដ៏​សំខាន់​របស់​ជប៉ុន​ក្នុង​ការ​គាំទ្រ​បរិវត្ត​កម្ម​ថាមពល​ប្រកបដោយ​ចីរភាព ។ ភាគី​ទាំង​ពីរ​ទន្ទឹងរង់ចាំ​ដល់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឌី​ជី​ថ​ល​បៃតង និង​កំណើន​ប្រកបដោយ​បរិ​យា​បន្ត ដើម្បី​កសាង​អនាគត​រួម​គ្នា​មួយ​ដែល​កាន់តែ​មាន​សុវត្ថិភាព ស្ថិរភាព និង​វិបុលភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ