អាជ្ញាធរស្រុកបន្ទាយមាស គ្រោងដាក់លិខិតទៅក្រសួងមហាផ្ទៃ រក្សាភ្នំទូកមាស ជាតំបន់ទេសចរណ៍
- កំពត
ខេត្តកំពត ៖ អាជ្ញាធរស្រុកបន្ទាយមាស គ្រោងនឹងដាក់លិខិតទៅក្រសួងមហាផ្ទៃ រក្សាភ្នំទូកមាស ជាកន្លែងទេសចរណ៍មួយ ។ លោក នូរ ចន្ទ័ដា…
ខេត្តកំពត ៖ អាជ្ញាធរស្រុកបន្ទាយមាស គ្រោងនឹងដាក់លិខិតទៅក្រសួងមហាផ្ទៃ រក្សាភ្នំទូកមាស ជាកន្លែងទេសចរណ៍មួយ ។ លោក នូរ ចន្ទ័ដា…
ខេត្តកំពត ៖ អាជ្ញាធរស្រុកបន្ទាយមាស គ្រោងនឹងដាក់លិខិតទៅក្រសួងមហាផ្ទៃ រក្សាភ្នំទូកមាស ជាកន្លែងទេសចរណ៍មួយ ។ លោក នូរ ចន្ទ័ដា អភិបាលស្រុកបន្ទាយមាស បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃទី 28 ខែតុលា ឆ្នាំ 2025 នេះ ថា អាជ្ញាធរស្រុកបន្ទាយមាស គ្រោងនឹងដាក់លិខិតមួយទៅក្រសួងមហាផ្ទៃ និងមួយទៀតដាក់លិខិតជូនលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរក្សាភ្នំទូកមាស នេះជាកន្លែងតំបន់ទេសចរណ៍មួយ ព្រោះពេលថ្ងៃរៀបលិចមានប្រជាពលរដ្ឋរាប់រយនាក់មកអង្គុយកម្សាន្តនៅជើងភ្នំនេះ បន្ទាប់ពីផ្លូវចាក់កៅស៊ូដែលក្រុមហ៊ុនចិនបានធ្វើវាងសាលាស្រុករួចមក ។
លោក នូរ ចន្ទ័ដា អភិបាលស្រុក បានប្រាប់អោយដឹងទៀតថា អាជ្ញាធរស្រុកបានសំឡឹងឃើញថាកន្លែងជើងភ្នំទូកមាសនេះមានទិដ្ឋភាពស្អាតប្លែកដែលមានផ្ទាំងថ្មជាច្រើន និងមានរូងភ្នំជាច្រើនសម្រាប់ប្រជាពលរដ្ឋជាទូទៅមកកម្សាន្តនៅទីនេះ ។ អាជ្ញាធរស្រុក និងដាក់សំណើរទៅក្រសួងមហាផ្ទៃ និងដាក់ជូនលោកឧបនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី ដើម្បីរក្សាភ្នំទូកមាសជាកន្លែងទេសចរណ៍ ។
លោក នូរ ចន្ត័ដា បានប្រាប់បន្តថា ស្រុកបន្ទាយមាស មានតែភ្នំទូកមាសនេះទេដែលមានទេសភាពគួរអោយគយគន់មិនជិនណាយ ហើយបើអស់ភ្នំនេះទៀតសម្រាប់ស្រុកគ្មានអ្វីមានមុខមានមាត់សម្រាប់ស្រុក ។
ទោះជាបែបណា លោក នូរ ចន្ត័ដា អភិបាលស្រុកបន្ទាយមាស ត្រៀមនឹងបើកការដ្ឋានធ្វើផ្លូវបេតុងមួយខ្សែទៅកាន់រូងភ្នំ និងងាយស្រួលបងប្អូនប្រជាពលរដ្ឋយើងទៅលម្ហែកាយអោយកាន់តែកៀកភ្នំ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកាន់ទីនេះ ៕






ចែករំលែកព័តមាននេះ