ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ច្រើនដងពេក ក៏​​ចាំ​ឃ្លាំមើល ស្រាប់តែឃើញ​ជនសង្ស័យលួ.ចដំឡូងបារាំង១ថង់ ម្ចាស់ដេញតាមផ្អើលពីផ្សារដើមគ ដល់បឹងសាឡាង​

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​២​នាក់ ត្រូវ​បាន​ពលរដ្ឋ​ដេញ​តាម​ឃាត់ខ្លួន​បាន រួច​​ប្រគល់ឱ្យ​​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​យក​ដំឡូង​បារាំង១ថង់​របស់​ពលរដ្ឋ​នៅ​ម្តុំ​ផ្សារ​ដើម​គ ​ហើយ​នាំ​គ្នា​ជិះម៉ូតូ​​រត់គេច ​បង្កការភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ខែវិច្ឆិកា​ ឆ្នាំ​២០២៦ នៅ​ម្តុំ​ផ្សារ​ដើម​គ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ឃាត់ខ្លួន​បាន​នៅ​ម្តុំ​ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ និង​ជន​រង​គ្រោះ មិនត្រូវ​​បាន​ស្គាល់​អត្តសញ្ញាណនោះទេ​ គ្រាន់តែ​ដឹង​ថា​សមត្ថកិច្ចដកហូតដំឡូងបារាំង​មួយ​ថង់ ជា​របស់​ជន​រង​គ្រោះ និងដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា វ៉េវ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR 1642 ​ជា​របស់​ជនសង្ស័យ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ជន​រង​គ្រោះជា​ម្ចាស់​ដំឡូងបារាំង បានអោយ​ដឹង​ថា រូប​គាត់​តែងតែ​បាត់​ដំឡូងបារាំងជា​ច្រើន​ដង​មក​ហើយ ដោយ​មិនដឹង​ថា ជនសង្ស័យមួយ​ណា​ជា​អ្នក​លួច​អោយ​ប្រាកដ​នោះ​ទេ ។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​នៅ​យប់​ថ្ងៃ​កើតហេតុ រូប​គាត់ បាន​ដាក់​ដំឡូងបារាំង​នៅ​ក្នុងផ្ទះ​ដូច​រាល់ដង ហើយ​ចាំ​ឃ្លាំមើល ក៍​ស្រាប់តែ​ឃើញ ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា វ៉េវ មួយ​គ្រឿង មក​ធ្វើ​សកម្មភាព​លួច​យក​ដំឡូងបារាំង​របស់​គាត់ ទើប​គាត់​ជា​ម្ចាស់ បាន​​ជិះ​ម៉ូតូ​ដេញ​តាម​តាំងពិម្តុំផ្សារដើមគ រហូត​ដល់​ផ្លូវ​ឌឿង​ហែមលេខ​៣៣៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួល​គោក ក៍​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​នាំ​គ្នា​រត់គេច តែ​ត្រូវ​បាន​ពលរដ្ឋ​រស់នៅ​ម្តុំ​នោះ សហការ​គ្នា​ឃាត់ខ្លួន​បាន​ម្នាក់ ចំនែក​ម្នាក់​ទៀត រត់គេច​បាត់​ស្រមោល ។

ក្នុង​ករណី​នេះ​ផង​ដែរ បន្តិច​ក្រោយមក ក៍​មាន​សមត្ថកិច្ច​មូលដ្ឋាន​និង​ខណ្ឌទួលគោក បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ធ្វើការ​សួរនាំ និង​បាន​នាំ​ខ្លួន​ជនសង្ស័យ​និង​ជន​រង​គ្រោះ​ក៍​ដូច​ជា​វត្ថុ​តាង​យក​ទៅ​សួរនាំ​និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ផ្សារ​ដើម​គ​ផង​ដែរ ៕