តួកគី-អង់គ្លេស ៖ ប្រទេសតួកគី និងអង់គ្លេស កាលពីថ្ងៃទី២៧ តុលា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមានទឹកប្រាក់៩ពាន់លានអឺរ៉ូ សម្រាប់ទិញយន្តហោះប្រយុទ្ធធុន EUROFIGHIER TYPHOON ២០គ្រឿង ។

កិច្ចព្រមព្រៀងនោះ សំដៅពង្រឹងសមត្ថភាពអាកាសរបស់តួកគី ត្រូវបានចុះហត្ថលេខានៅក្រុងអង់ការ៉ា នាឱកាសនៃទស្សនកិច្ចដំបូងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកគៀរស្តាម័រ ក្នុងប្រទេសតួកគី ហើយកំណត់ពីការបញ្ជាទិញថ្មីលើកដំបូងយន្តហោះធុន EUROFIGHTER TYPHOONអង់គ្លេស ដោយប្រទេសតួក គីពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០១៧ មក។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ អមជាមួយប្រធានាធិបតីតួកគីលោករីស៊ីបតៃយីបអ័រដូហ្គាន លោកគៀរស្តាម័រថ្លែងថា ប្រទេសយើងទាំង២ស្ថិតនៅចុងម្ខាងម្នាក់នៃទ្វីបអឺរ៉ុប តែយើងជាដៃគូរឹងមាំដែលនាពេលនេះធ្វើការរួមគ្នាដោយជិតស្និទ្ធជាងពេលណាៗទាំងអស់ ។
បែបនេះនឹងជាការពង្រឹងថែមទៀត ដល់សន្តិសុខរបស់អូតង់ទាំងមូល ហើយនឹងធ្វើឲ្យកាន់តែស៊ីជម្រៅ ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងខាងផ្នែកការពារ ហើយនឹងជួយជម្រុញដល់កំណើនសេដ្ឋកិច្ចនៅតួកគីនិងនៅអង់គ្លេស ដោយធានាការងារដល់ពលរដ្ឋអង់គ្លេសបានដល់២០.០០០នាក់ ។
ចំណែកប្រធានាធិបតីតួកគិវិញ បានសម្ដែងការអបអរសាទរចំពោះកិច្ចព្រមព្រឿងនោះថា ជានិម្មិត្តរូបថ្មីមួយនៃទំនាក់ទំនងយុទ្ធសាស្ត្រ ដែលភ្ជាប់តួគិនិងអង់គ្លេស ក្នុងឋានៈជាសម្ព័ន្ធមិត្តជិតដិត២ ៕
ចែករំលែកព័តមាននេះ