ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងសមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងគ្រឿង​ញៀន និងបក្ខពួក ដែលបានបា.ញ់ស.ម្លា.ប់នាយរងការិយាល័យប្រឆាំងគ្រឿងញៀននៅកំពង់​ធំ

1 នាទី មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ ទីបំផុត​ ព្រលឹង​ជន​រង​គ្រោះជា​មន្ត្រី​នគរបាល បាន​អន្ទង​សមត្ថកិច្ច​ឲ្យ​តាម​ចាប់ខ្លួន​មេខ្លោង​ជន​ជួញដូរ​គ្រឿងញៀន និង​បក្ខពួក ពាក់ព័ន្ធ​ករណី​បាញ់​ប្រហារ​ទៅ​នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ បណ្តាល​ឱ្យ​ពលី និង​នាយ​រង​ផ្នែក​ម្នាក់​របួស…

ខេត្តកំពង់ធំ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ ទីបំផុត​ ព្រលឹង​ជន​រង​គ្រោះជា​មន្ត្រី​នគរបាល បាន​អន្ទង​សមត្ថកិច្ច​ឲ្យ​តាម​ចាប់ខ្លួន​មេខ្លោង​ជន​ជួញដូរ​គ្រឿងញៀន និង​បក្ខពួក ពាក់ព័ន្ធ​ករណី​បាញ់​ប្រហារ​ទៅ​នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ បណ្តាល​ឱ្យ​ពលី និង​នាយ​រង​ផ្នែក​ម្នាក់​របួស ដែល​បាន​ចុះ​បេសកកម្ម​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​បែក​ចាន ឃុំ​អណ្ដូង​ពោធិ៍ ស្រុក​តាំងគោក ខេត្តកំពង់ធំ កាលពី​ថ្ងៃ​២៣ តុលា ២០២៥ ។

ការ​ចាប់ខ្លួន​មេខ្លោង​ឧក្រិដ្ឋ​ន​ជន​ជួញដូរ​គ្រឿងញៀន​នេះ បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ ដោយ​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ និង​ខេត្តបន្ទាយមានជ័យ ដែល​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ទៅ​ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ក្រោយ​ការ​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿង និង​បក្ខពួក ត្រូវ​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ធំ​ជា​ម្ចាស់​ករណី ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។

សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង​​​ជាង​៣​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ សមត្ថកិច្ច​ការិ​យា​ល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ សហការ​ជាមួយ​នគរបាល​ស្រុក​តាំងគោក ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជូ​ញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី នៅ​ចំណុច​ភូមិ​បែក​ចាន ឃុំ​អណ្ដូង​ពោធិ៍ ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

ប៉ុន្តែ​អ្វី​ដែល​ត្រូវ​សោកស្តាយ​នោះ គឺ​ការ​បាត់បង់​អាយុជីវិត​នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ម្នាក់ និង​នាយ​រង​ផ្នែក​ម្នាក់​របួសធ្ងន់​ក្នុង​បេសកកម្ម ដោយសារ​មេខ្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន​បាញ់ប្រហារ ។ សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​បាន​ពលី​ជីវិត គឺ​លោក​វរសេនីយ៍ទោ ហួ​ន សា​វ័យ មាន​តួនាទី​ជា​នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ធំ និង​លោក​អនុសេនីយ៍ឯក ទឹម ចាន់​នី​(​ជា​កូនចៅ​)​រង​របួសធ្ងន់ ។ ប្រតិបត្តិការ​នេះ អនុវត្ត​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដោយ​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ផ្ទាល់ គឺ​លោក​វរសេនីយ៍ទោ ហួ​ន សា​វ័យ នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ។

ជាដំបូង​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន និង​ចាប់​ដកហូត​វត្ថុ​តាង​គ្រឿង​ញឿ​ន​មួយ​ចំនួន​ផង​ដែរ ។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​​បាន​សារភាព​ថា ថ្នាំ​ញៀន​ដែល​គេ​យក​មក​ចែកចាយ និង​លក់​កន្លង​មកនេះ គឺ​ទិញ​ពី​ឈ្មោះ ថន ឌី​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​មេខ្លោង​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម ។
ក្រោយ​ពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ​រួច​មក លោក​វរសេនីយ៍ទោ ហួ​ន សា​វ័យ ក្នុង​នាម​ជា​នាយ​រង​កា​រិ​យ​ល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឡោម​ព័ទ្ធ​ផ្ទះ​របស់​មេខ្លោង​ជួញដូរ​គ្រឿងញៀន ស្ថិត​នៅ​ស្រុក​តាំងគោក ខេត្តកំពង់ធំ ដើម្បី​ឆែកឆេរ​រក​ឈ្មោះ ថន ឌី​ណា ។


ខណៈ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ទី​តាំង​នោះ ស្រាប់តែ​មានការ​រារាំង​ពី​សំណាក់​ឪពុក និង​ក្រុម​គ្រួសារ​របស់​ជនសង្ស័យ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ឈ្មោះ ថន ឌី​ណា មានឱកាស​ទាញ​យក​កាំភ្លើង​អាកា​៤៧ បាញ់​រះ​ទៅ​លើ​សមត្ថកិច្ច បណ្ដាល​ឲ្យ​ត្រូវ​លោក​វរសេនីយ៍ទោ ហួ​ន សា​វ័យ ចំនួន​២​គ្រាប់ រហូត​ពលី​ជីវិត​នៅ​កន្លែង​កើតហេតុ និង​លោក​អនុសេនីយ៍ឯក ទឹម ចាន់​នី រង​របួស​ជា​ទម្ងន់ ត្រូវ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ ។

ពេល​នោះ​មេខ្លោង​គ្រឿងញៀន ថន ឌី​ណា បាន​ស្ទុះ​ទៅ​យក​កាំភ្លើង​ម៉ាក​កា​៥៩ មួយ​ដើម​ពី​សមត្ថកិច្ច ហើយ​រត់គេច​ខ្លួន​ដោយ​សុ​វត្តិភាព ទោះជា​មេខ្លោង​គ្រឿងញៀន​រូប​នោះរ​ត់ទៅ​ចូល​ក្រហែង​ណា​ក្តី សង្ឃឹមថា មិនយូ​មិនឆាប់ គង់តែ​ជាប់អន្ទាក់​របស់​សមត្ថកិច្ច ។ ជាមួយ​នេះ​ផង​ដែរ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៥ នាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គ លេ ខា ធិ ការ នៃ អាជ្ញា ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន បាន​ចេញ​សារលិខិត​រំលែក​ទុក្ខ​ផ្ញើ​ជូន លោកស្រី យឹ​ម ឆេ​ង​លី និង​ក្រុម​គ្រួសារ​នាយ​នគរបាល​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ