ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីចាប់ផ្ដើមការបោះឆ្នោតសភារយៈពេល៣ថ្ងៃ ចំពេលមានសង្គ្រា.មជាមួយអ៊ុយក្រែន

1 ម៉ោង មុន

ប្រទេស​រុ​ស្ស៊ី ៖ បណ្ដា​ការិយាល័យ​បោះ​ឆ្នោត​ បាន​បើក​នា​ព្រឹក​ថ្ងៃ​ទី​១៨​ កញ្ញា​ នៅ​តំបន់​ចុង​បូព៌ា​រុ​ស្ស៊ី ដែល​នោះ​ជា​ការ​ចាប់ផ្ដើម​ការ​បោះ​ឆ្នោត​សភា​រយៈពេល​៣​ថ្ងៃ ដែល​គណបក្ស​រុ​ស្ស៊ី​​រួបរួម​របស់​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ ពិតជា​អ្នក​ឈ្នះ ពេល​កំពុង​មាន​សង្គ្រាម​​ជាមួយ​អ៊ុយ​ន​ក្រែ​ន ​។

ការ​បោះ​ឆ្នោត​នោះ​ ដើម្បី​ជ្រើសរើស​សមាជិក​សភា​ថ្មី​៤៥០​រូប គ្រោង​ធ្វើ​ដល់​៣​ថ្ងៃ​ រហូត​ដល់​ថ្ងៃ​ទី​២០​ កញ្ញា ហើយ​លទ្ធផល
​ដំបូង​ៗ​នៃ​ការ​បោះ​ឆ្នោត​នោះ​ អាច​ដឹង​ក្រោយ​ព​ការ​បោះ​ឆ្នោត​បញ្ចប់​ ។ នេះ​ជា​ការ​បោះ​ឆ្នោត​សភា​លើក​ដំបូង​នៅ​រុ​ស្ស៊ី​ តាំងពី​មាន​​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​ពី​ខែកុម្ភៈ​ ឆ្នាំ​២០២២ ​មក​។ ការ​បោះ​ឆ្នោត​ក៏​ធ្វើ​ដែរ ​ក្នុង​បណ្ដា​ដែនដី​អ៊ុ​ន​ក្រែ​ន​ដែល​រុ​ស្ស៊ី​កាន់កាប់​។

ក្នុង​ការ​បោះ​ឆ្នោត​សភា​នេះ​ ក្រៅពី​គណបក្ស​រុ​ស្ស៊ី​​រួបរួម មាន​គណបក្ស​ដទៃ​ទៀត​ចូលរួម​ដែរ​ដូច​ជា​គណបក្ស កុំ​មុ​យ​នី​ស្ត គណ​បក្ស​ជាតិនិយម គណបក្ស​រុ​ស្ស៊ី​យុត្តិធម៌​ និង​សេរី និង​គណបក្ស​បក្ស​មនុស្ស​ថ្មី​ជាដើម​ ។ គណបក្ស​អ៉ីយ៉ា​ប្លា​កា​ជា​គណបក្សប្រឆាំង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន មិន​បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ឡើយ ដោយសារ​ការ​ដកហូត​សិទ្ធិ​របស់​តុលាការ​កាលពី​ខែសីហា​ ៕