ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ក្រុមហ៊ុន​ដាក់​កម្ចី​លុយរាប់​ប្រចាំ​ថ្ងៃ​និង​ស​ប្តា​ហ៍ ចាប់ផ្តើម​​ដំណើរការវិញហើយ

26 នាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖​បណ្តា​ក្រុមហ៊ុន​ដាក់​កម្ចី​លុយរាប់​ប្រចាំ​ថ្ងៃ​និង​ស​ប្តា​ហ៍ ចាប់ ផ្តើម​ប្រកាស​ជូនដំណឹង​ទៅ​អតិថិជន​របស់​ខ្លួន ក្នុង​ការ​បន្ត​ប្រមូល​លុយ​ឡើង​វិញ​ក្រោយ​ផ្អាក​ត្រឹម​មួយ​ដង្ហើម ចង្រិត ។ ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ជា​កូនបំណុល​អោយ​ដឹង​ថា​ក្រុមហ៊ុន​ទាំងនោះ​បាន​ប្រាប់​ថា​និង​ផ្អាក​មក​ប្រមូល​លុយ​ប្រហែលជា​២​ខែ​ដោយ​រង់ចាំ​មាន​គោលការណ៍​ថ្មី​ពី​ក្រុមហ៊ុន គឺ​និង​បន្ត​ចុះ​ប្រមូល​លុយ​ចាស់​ឡើង វិញ​និង​ដាក់​លុយ​ថ្មី តែ​ការ​ជំរាប​ទៅ​អតិថិជន​នោះ​ទើបនឹង​បាន​ប្រមាណ​ជា​កន្លះ​ខែ​បន្ទាប់​ពី​មានការ​អញ្ជើញ​ពី​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​កន្លង…

ខេត្តស្ទឹងត្រែង​៖​បណ្តា​ក្រុមហ៊ុន​ដាក់​កម្ចី​លុយរាប់​ប្រចាំ​ថ្ងៃ​និង​ស​ប្តា​ហ៍ ចាប់ ផ្តើម​ប្រកាស​ជូនដំណឹង​ទៅ​អតិថិជន​របស់​ខ្លួន ក្នុង​ការ​បន្ត​ប្រមូល​លុយ​ឡើង​វិញ​ក្រោយ​ផ្អាក​ត្រឹម​មួយ​ដង្ហើម ចង្រិត ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ជា​កូនបំណុល​អោយ​ដឹង​ថា​ក្រុមហ៊ុន​ទាំងនោះ​បាន​ប្រាប់​ថា​និង​ផ្អាក​មក​ប្រមូល​លុយ​ប្រហែលជា​២​ខែ​ដោយ​រង់ចាំ​មាន​គោលការណ៍​ថ្មី​ពី​ក្រុមហ៊ុន គឺ​និង​បន្ត​ចុះ​ប្រមូល​លុយ​ចាស់​ឡើង វិញ​និង​ដាក់​លុយ​ថ្មី តែ​ការ​ជំរាប​ទៅ​អតិថិជន​នោះ​ទើបនឹង​បាន​ប្រមាណ​ជា​កន្លះ​ខែ​បន្ទាប់​ពី​មានការ​អញ្ជើញ​ពី​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​កន្លង ទៅ នៅ​ថ្ងៃ​ទី​២៧ តុលា ២០២៥​នេះ​ពួក​គេ​ក៏​ចាប់ផ្តើម​ចុះ​មក​ប្រមូល​លុយ​បន្ត​ឡើង​វិញ​តែ​ម្តង​។

សូម​រំលឹក​ថា​ពាក់ព័ន្ធ​ករណី​ខាង​កាលពី​ថ្ងៃ​ទី​៣​ខែតុលា​២០២៥​អង្គ ភាព​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើ​លិខិត​អញ្ជើញ​តំណាង​និង​ប្រធាន​សាខា​បណ្តា​ក្រុមហ៊ុន​ដាក់​កម្ចី​លុយ រាប់​ប្រចាំ​ថ្ងៃ​និង​ប្រចាំ​ស​ប្តា​ហ៍​ដើម្បី​ផ្ទៀងផ្ទាត់​លើ​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នា ៗ​ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជ អាជ្ញា​រង​និង​បទបញ្ជា​របស់​លោក​អភិបាលខេត្ត​។

លោក​អភិបាល​ខេត្តស្ទឹងត្រែង​បាន​ណែនាំ​ដល់​​ប្រធាន​អង្គភាព កងរាជអាវុធហត្ថ​ក្នុង​ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​លើ​ឯកសារ​ពាក់ព័ន្ធ​នា​ៗ ។ ក្នុង​ករណី​គាត់​មិន​បញ្ឈប់​សកម្មភាព​នោះ ទេ សមត្ថកិច្ច​នឹង​អនុវត្ត​វិធានការ​ផ្លូវច្បាប់ តែ​ក្នុង​ករណី​គាត់​ចង់​បន្ត​អា​ជី វ​កម្មនេះ ទៀត គាត់​ត្រូវ​តែ​អនុវត្ត​តាម​គោលការណ៍ ណែនាំ និង​ច្បាប់​ជា​ធរ មាន​។ បន្ទាប់​ពី​មានការ​ណែនាំ​ក្រុមហ៊ុន​មួយ ចំនួន​បាន​យល់​ស្រប​តាម​ការ​ណែនាំ របស់​អភិបាលខេត្ត ក្រុមហ៊ុន​ខ្លះ​បាន​ផ្អាក​សកម្មភាព ក្រុមហ៊ុន​ខ្លះ​ក៏​រំសាយ បុគ្គលិក និង​ក្រុមហ៊ុន​ខ្លះ​ក៏​នៅ​តែ​បន្ត សកម្មភាព​ដដែល​ផង​ដែរ​។ ជាក់ស្តែង​ដូច​ក្រុមហ៊ុន អិ​ល ឌី ស្ថិត​នៅ​ក្បែ​គល់​ស្ពាន​មេគង្គ សង្កាត់ ព្រះបាទ ក្រុង​ស្ទឹង​ត្រែង​បន្ត​ប្រត្តិបត្តិ ការ​របស់​ខ្លួន​រហូត​មក​ទល់​បច្ចុប្បន្ន​ដោយ​ពុំ​បាន​លើក​ស្លាក​បញ្ជាក់​ពី​អត្ត សញ្ញាណ​នៅឡើយ​ទេ ។

ប្រធាន​សាខា​ក្រុមហ៊ុន អិ​ល ឌី ពុំ បាន​ឆ្លើយ​តប​និង​សហ​ការណ៍​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន​របស់​ខ្លួន​មក​សារព័ត៌មាន​នោះ​ដែរ​។ ទាក់ទិន​ក្រុមហ៊ុន​ខាងលើ​ក្រុមហ៊ុន ខ្លះ​មាន​ឡាយ​សិន​ទទួលស្គាល់​ស្រប ច្បាប់​នៅ​ស្នាក់​ការ​កណ្តាល​ភ្នំពេញ​និង ខេត្ត​ដ៏​ទៃ​តែ​ពុំ​បាន​ចូលរួម​សហ​ការណ៍ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ក្រុង ស្ទឹង​ត្រែង​ដើម្បី​បញ្ជាក់​ពី​មូលដ្ឋាន​របស់​ក្រុមហ៊ុន​ច្បាស់លាស់​នោះ​ទេ​។

លោក សូ ជុំ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង​អោយ ដឹង​ថា​សម្រាប់​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រះបាទ​បាន​ចុះ​សម្រង​ទីតាំង​របស់ ក្រុមហ៊ុន ជាក់ស្តែង​មាន​២​ទីតាំង ហើយ​ការ​ចុះ​នោះ​គ្រាន់តែ​កំណត់​ទីតាំង​ប៉ុណ្ណោះ និង​ពុំ​ទាន់​មាន​គោល ការណ៍​ណាមួយ​ដើម្បី​ត្រួត​និត្យ​នោះ ដែរ​។

លោក ញ៉ែ​ត នុ​ត ប្រធាន​ធនាគារ ជាតិ​កម្ពុជា​ខេត្តស្ទឹងត្រែង​បាន​មាន ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​តុលា ២០២៥​នេះ​ថា ៖​កម្ចី​ក្រៅផ្លូវការ មិន​ស្ថិត​នៅ​ក្រោម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទេ​។ លោក សាយ កុសល់ អភិបាល ក្រុង​ស្ទឹង​ត្រែង​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​តុលា​២០២៥​នេះ​ដែរ​ថា​៖​ក្រុង​មិន​មាន​សមត្ថកិច្ច​អនុញាតិ​ច្បាប់​អោយ​ពួក​គាត់​ទេ​ហើយ​កម្រិត​ខ្លះ​ត្រឹម អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ខេត្ត និង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បើ​លើស​ទុន​វិនិយោគ ដល់ និយ័ត​ករ​។ លោក គង់ ដា​រុំ ប្រធាន​អង្គភាព​ច្រក ចេញចូល​តែ​មួយ​ខេត្ត​បាន​បញ្ជាក់​ថា​មិន​មានច្បាប់​នោះ​នៅ​អង្គភាព​ច្រក ចេញចូល​តែ​មួយ​ទេ​។

សូម​បញ្ជាក់​ថា​ក្រុមហ៊ុន​ដែល​បាន ប្រតិបត្តិ​ការណ៍​ដាក់​កម្ចី​លុយរាប់​ប្រចាំ ថ្ងៃ​និង​ប្រចាំ​ស​ប្ដា​ហ៍​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​នា​ពេល​កន្លង​មក​ដែល​បាន​រក​ឃើញ​ជិត​៣០​ទីតាំង ក្រោយ​ការ ប្រកាស​ព័ត៌មាន​ចេញពី​ក្រសួង​មហា ផ្ទៃ និង​ក្រោម​ការ​ច​ង្អុ​រ​បង្ហាញ​ណែនាំ​ពី​អភិបាល​ខេត្តស្ទឹងត្រែង​មាន​ក្រុម ហ៊ុន​មួយ​ចំនួន​បាន​រំសាយ​បុគ្គលិក និង​ក្រុមហ៊ុន​មួយ​ចំនួន​បន្តសកម្មភាព តាម​ដំណើរ​ធម្មតា ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ