ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមាស់​ត្រចៀក​ខ្លាំង​ពេក​មែន​ទេ? កុំ​មើល​រំលង​! ពិនិត្យ​មើល​៤​សញ្ញា​គ្រោះថ្នា.ក់​នេះ មុន​នឹង​ក្លាយជា​ជំងឺផ្សិត

1 នាទី មុន

តើ​អ្នក​ធ្លាប់​មាន​អាកា​រៈ​រមាស់ ឈឺចាប់ ឬ​មាន​សារធាតុ​រាវ​ហូរ​ចេញពី​ត្រចៀក​ដែរ​ឬទេ? ការ​សម្គាល់​រោគ​សញ្ញា​ទាំងនេះ​ជា​រឿង​សំខាន់ ព្រោះ​វា​អាច​ជា​សញ្ញា​នៃ ជំងឺផ្សិត​រន្ធ​ត្រចៀក ដែល​ជា​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ក្នុង​រន្ធ​ត្រចៀក​។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ បាន​បង្ហាញ​ពី​រោគ​សញ្ញា…

តើ​អ្នក​ធ្លាប់​មាន​អាកា​រៈ​រមាស់ ឈឺចាប់ ឬ​មាន​សារធាតុ​រាវ​ហូរ​ចេញពី​ត្រចៀក​ដែរ​ឬទេ? ការ​សម្គាល់​រោគ​សញ្ញា​ទាំងនេះ​ជា​រឿង​សំខាន់ ព្រោះ​វា​អាច​ជា​សញ្ញា​នៃ ជំងឺផ្សិត​រន្ធ​ត្រចៀក ដែល​ជា​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ក្នុង​រន្ធ​ត្រចៀក​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ បាន​បង្ហាញ​ពី​រោគ​សញ្ញា និង​ក្រុម​មនុស្ស​ដែល​ងាយ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ត្រចៀក​នេះ​៖

១. រោគ​សញ្ញា ៤ យ៉ាង​នៃ​ការ​ឆ្លង​ផ្សិត​ក្នុង​ត្រចៀក
នៅ​ពេល​រន្ធ​ត្រចៀក​ត្រូវ​បាន​វាយលុក​ដោយ​ផ្សិត អ្នកជំងឺ​នឹង​បង្ហាញ​សញ្ញា​ដូច​តទៅ​៖

ឈឺចាប់ និង​រមាស់​ក្នុង​ត្រចៀក​: ជា​អាកា​រៈទូ​ទៅ​បំផុត ដែល​បង្ក​ភាព​មិន​ស្រួល​។
មាន​សារធាតុ​រាវ​ហូរ​ចេញពី​ត្រចៀក​: មាន​ហូរ​ចេញ​នូវ​ទឹក​ឬ​សារធាតុ​រងៃ​ពី​រន្ធ​ត្រចៀក​។
អារម្មណ៍​ហ៊ឹង​ណែន​ក្នុង​ត្រចៀក​: មាន​អារម្មណ៍​ថា​ត្រចៀក​តឹង ឬ​ណែន​។
ការ​ថយ​ចុះ ឬ​បាត់បង់​ការ​ស្តាប់​: សមត្ថភាព​ស្តាប់​ចាប់ផ្តើម​ចុះ​ខ្សោយ​។

២. អ្នក​ដែល​ប្រឈម​នឹង​ជំងឺផ្សិត​ត្រចៀក​បំផុត
ជំងឺផ្សិត​រន្ធ​ត្រចៀក​នេះ​ងាយ​កើតឡើង​ចំពោះ​មនុស្ស​ដែល​មាន​លក្ខខណ្ឌ​សុខភាព​ជាក់លាក់ ឬ​បាន​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​៖

អ្នកជំងឺ​ទឹកនោមផ្អែម​៖ ដោយសារ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់ ដែល​ជួយ​ជំរុញ​ការ​លូតលាស់​របស់​ផ្សិត​។
អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​៖ រាង​កាយ​មិន​អាច​ទប់ទល់​នឹង​ការ​វាយលុក​របស់​មេរោគ​និង​ផ្សិត​បាន​ល្អ​។

អ្នក​ប្រើប្រាស់​ថ្នាំ​ផ្សះ (​អង់​ទី​ប៊ី​យោ​ទិ​ក​) បន្តក់​ត្រចៀក​រយៈពេល​វែង​: ការ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក​យូរ​ពេក អាច​សម្លាប់​បាក់តេរី​ល្អ​ក្នុង​ត្រចៀក ដែល​ធ្វើ​ឲ្យ​ផ្សិត​លូតលាស់​បាន​ដោយ​ងាយ​។

ការ​ដាស់តឿន​: ប្រសិនបើ​លោក​អ្នកជា​ក្រុម​ប្រឈម​ខាងលើ ហើយ​មាន​អាកា​រៈទាំង​នេះ សូម​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ត្រចៀក​ច្រមុះ​បំពង់ក​ជា​បន្ទាន់ ដើម្បី​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ត្រឹមត្រូវ ជៀសវាង​ការ​បាត់បង់​ការ​ស្តាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ