ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ស្រក​គីឡូ? ផ្លែ​ទទឹម​ជា​មិត្ត​ល្អ​! ជួយ​រំលាយ​ខ្លាញ់ និង​គ្រប់គ្រង​ការ​ឃ្លាន

37 នាទី មុន

ផ្លែ​ទទឹម មិន​ត្រឹមតែ​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់​ពិសា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ប្រភព​សារធាតុចិញ្ចឹម​ដ៏​អស្ចារ្យ​ដែល​ល្អ​សម្រាប់​សុខភាព និង​ការ​សម្រក​ទម្ងន់​ផង​ដែរ​។ សមាសធាតុ​អាហារូបត្ថម្ភ​៖ក្នុង​បរិមាណ ១៧៤ ក្រាម ផ្លែ​ទទឹម​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​៖ ជាតិ​សរសៃ​: ៧…

ផ្លែ​ទទឹម មិន​ត្រឹមតែ​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់​ពិសា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ប្រភព​សារធាតុចិញ្ចឹម​ដ៏​អស្ចារ្យ​ដែល​ល្អ​សម្រាប់​សុខភាព និង​ការ​សម្រក​ទម្ងន់​ផង​ដែរ​។

សមាសធាតុ​អាហារូបត្ថម្ភ​៖
ក្នុង​បរិមាណ ១៧៤ ក្រាម ផ្លែ​ទទឹម​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​៖

ជាតិ​សរសៃ​: ៧ ក្រាម
ប្រូតេអ៊ីន​: ៣ ក្រាម
វីតាមីន C: ៣០% (​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​)
វីតាមីន K: ៣៦% (​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​)
Folate (​វីតាមីន B9): ១៦% (​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​)
ប៉ូ​តា​ស្យូ​ម​: ១២% (​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​)
Polyphenols: ២៥% (​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​)

គុណសម្បត្តិ​លេចធ្លោ​៖
កាត់​បន្ថយ​ជាតិ​ខ្លាញ់​: គុណសម្បត្ដិ​សំខាន់​មួយ​របស់​ផ្លែ​ទទឹម​គឺ​ជួយ កាត់​បន្ថយ​ជាតិ​ខ្លាញ់ ក្នុង​សរសៃឈាម ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង និង​សរសៃឈាម​។
រក្សា​លំនឹង​ចំណង់​អាហារ​: លើស​ពី​នេះ ផ្លែ​ទទឹម​អាច​ជួយ ធ្វើ​ឱ្យ​មាន​ស្ថិរភាព​នៃ​ចំណង់​អាហារ ដោយសារ​តែ​វា​មាន​ជាតិ​សរសៃ និង​ប្រូតេអ៊ីន​។

ជម្រើស​សម្រក​ទម្ងន់​: ដោយសារ​តែ​គុណសម្បត្តិ​ទាំងនេះ ផ្លែ​ឈើ​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តារាង​របប​អាហារ​សម្រាប់ អ្នក​សម្រក​រាង ផង​ដែរ​។

ដូច្នេះ សូម​ចាប់ផ្ដើម​បន្ថែម​ផ្លែ​ទទឹម​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ដើម្បី​សុខភាព និង​រាង​ស្អាត​!

(​ប្រភព​៖ បរទេស​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ