ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ខ្មែរ​នៅ​ជប៉ុន​ ចេញ​លិខិត​អបអរសាទរ​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​គូ​ឡា​ឡាំ​ពួ ​ដែលបង្កើត​ឱ្យ​មានស្ថេ​រ​ភាព​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ឡើង​វិញ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ សហគមន៍​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ (CCJ)​កាលពី​ថ្ងៃ​ទី​ ២៧ ខែតុលា ឆ្នាំ ​២០២៥ បាន​ចេញ​លិខិត​អបអរសាទរ​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​គូ​ឡា​ឡាំ​ពួរ​វាង​កម្ពុជា​-​ថៃ​ក្រោម​ការ​សម្របសម្រួល​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សហរដ្ឋអាមេរិក​ដើម្បី​ឈាន​ទៅ​រក​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទាំង​ពីរ…

រាជធានីភ្នំពេញ​ ៖ សហគមន៍​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ (CCJ)​កាលពី​ថ្ងៃ​ទី​ ២៧ ខែតុលា ឆ្នាំ ​២០២៥ បាន​ចេញ​លិខិត​អបអរសាទរ​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​គូ​ឡា​ឡាំ​ពួរ​វាង​កម្ពុជា​-​ថៃ​ក្រោម​ការ​សម្របសម្រួល​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សហរដ្ឋអាមេរិក​ដើម្បី​ឈាន​ទៅ​រក​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទាំង​ពីរ និង​ប្រែក្លាយ​តំបន់​ព្រំដែន​មាន​ជម្លោះ​ទៅ​ជា​តំបន់​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​រួម ​។

ជាមួយ​គ្នា​កិច្ចព្រមព្រៀង​ដ៏​សំខាន់​នា​ពេល​នេះ សហគមន៍​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​សម្ដែង​ការ​អបអរសាទរ​ចំពោះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ច​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ រួម​ទាំង​មេដឹកនាំ​ម៉ា​ឡេ​ស៊ី និង​ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​ផ្ដល់​ការ​គាំទ្រ​ពេញទំហឹង​រហូត​ឈាន​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​-​ថៃ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​គ្រប់​គ្នា​ចង់បាន​ ។ “​យើងខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​ចូលរួម​គាំទ្រ​របស់​សាធារណរដ្ឋ ប្រជាមានិត​ចិន និង​សហគមន៍​អន្តរជាតិ ក្នុង​ដំណើរការ​ចរចា​ស្វែងរក​សន្តិភាព​ដ៏​មាន​តម្លៃ​នេះ​”​។​នេះ​បើ​យោង​តាម​លិខិត​ដដែល​ ។

សម្រាប់​សហគមន៍​ខ្មែរ​នៅ​ជប៉ុន សន្តិភាព គឺ​ទ្រព្យ​ដ៏​ពិសិដ្ឋ​មិន​អាច​កាត់ថ្លៃ​បាន ដែល​ជា​បំណងប្រាថ្នា​តែ​មួយ​គត់​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប និង​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដែល​យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ចូលរួម​ការពារ​ថែរក្សា​ឱ្យ​បាន​គង់វង្ស​ ។ កម្ពុជា និង​ថៃ​ជា​អ្នក​ជិតខាង​អចិន្ត្រៃយ៍ ដែល​ចាំបាច់​ត្រូវ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ធ្វើ​យ៉ាងណា​រក្សា​ឱ្យ​បាន នូវ​សុខ​សន្តិភាព ស្ថិរភាព សុខដុមរមនា និង​ការ​អភិវឌ្ឍ​រួម ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​គោរព​គ្នា​និង​ការ​ឱ្យ​តម្លៃ គ្នា​ទៅ​វិញ​ទៅ​មក ការ​យោគយល់​គ្នា​ការ​ជឿ​ទុកចិត្ត​គ្នា ដើម្បី​ផលប្រយោជន៍​រួម ដោយ​ផ្អែក​លើ​ស្មារតី​នៃ​អ្នក​ជិតខាង​ល្អ តាម​រយៈ​ការ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​សន្ទនា​ការទូត និង​ការ​គោរព​ច្បាប់​អន្ដរជាតិ ​។

ទន្ទឹម​នឹង​នេះ សហគមន៍​ខ្មែរ​នៅ​ជប៉ុន មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា បណ្តា​ប្រទេស​ជា​មិត្ត សហគមន៍​អាស៊ាន សហគមន៍​អន្តរជាតិ និង​ដៃគូ​នានា​នឹង​បន្ត​គាំទ្រ​ចូលរួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​រវាង កម្ពុជា​-​ថៃ ដើម្បី​ធានា​សម្រេច​បានជា​ផ្លែផ្កា​នៃ​សេចក្ដីថ្លែងការណ៍​រួម​នេះ ​៕ អត្ថបទសហការ