រាជធានីភ្នំពេញ ៖ សេចក្តីជូនដំណឹងស្តីពីការអនុវត្តតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម អនុលោមតាមបទបញ្ជាលេខ០២ បប របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្តីពីការដាក់វិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ។ នេះបើយោងតាមអគ្គ.អ្នកការពារប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCF នៅថ្ងៃទី២៧ តុលា ២០២៥ ។
យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្មនឹងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមរយៈយន្តការចុះអង្កេតនៅតាមបណ្តាទីផ្សារ ផ្សារទំនើប និងទីតាំងធ្វើអាជីវកម្មនានា នៅតាមរាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមអានសេចក្តីជូនដំណឹងដូចខាងក្រោមនេះ៖
ចែករំលែកព័តមាននេះ