អាមេរិក-វេណេស៊ុយអេឡា ៖ ប្រទេសវេណេស៊ុយអេឡា ប្រកាសកាលពីថ្ងៃទី២៧ តុលា ថា បាន
កម្ទេចសាខាឧក្រិដ្ឋមួយទាក់ទិននឹងភ្នាក់ងារCIAអាមេរិក បន្ទាប់ពីប្រតិបត្តិការនាពេលថ្មីៗនេះមួយ របស់ក្រុងការ៉ាកាស់សំដៅបង្ហាញពីការឈ្លានពានមួយរបស់អាមេរិក ដែលកំពុងបង្កើនវត្តមានយោធាក្នុងតំបន់ ជាមួយការហោះហើរថ្មីរបស់បណ្ដាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ។
រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោកអ៊ីវ៉ានហ្គីលអះអាងថា សាខានោះស្វែងរកវាយប្រហារនាវាអាមេរិកUSS GRAVELY ដែលបញ្ជូនមកកាន់ប្រទេសទ្រីនីដាត និងតូបាហ្គោ ចូលរួមក្នុងសមយុទ្ធយោធា ហើយទម្លាក់កំហុសលើវេណេស៊ុយអេឡាសម្រាប់ជាលេសវាយប្រហារប្រទេសលោក ពេលដែលរដ្ឋការលោកដូណាល់ត្រាំប៉ងផ្ដួលរំលំប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាឌូរ៉ូ ។
ក្នុងសេចក្ដីប្រកាសមួយលោកអ៊ីវ៉ានហ្គីល បានប្រាប់ទៅប្រទេសទ្រីនីដាដនិងតូបាហ្គោពីប្រតិបត្តិការមួយក្រោមទង់ជាតិក្លែងក្លាយ នាថ្ងៃមួយបន្ទាប់ពីវេណេស៊ុយអេឡា ប្រកាសពីការចាប់ខ្លួនក្រុមទាហានសីុឈ្នួលមួយក្រុម ដែលទាក់ទិននឹងភ្នាក់ងារCIA ។ ក្រុងការ៉ាកាស់វាយតម្លៃថា វត្តមានរបស់នាវាUSS GRAVELYជាការបង្កហេតុមួយដែលអាចនាំទៅរកសង្គ្រាមមួយ៕
ចែករំលែកព័តមាននេះ