ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​ឈឺសន្លា.ក់ លែង​មាន​ស្នាម​ជ្រីវជ្រួញ​! គុណសម្បត្តិ​កូ​ឡា​ជែ​ន​ពី​ឆ្អឹងខ្ចី និង​ជើងមាន់ អាច​ជួយ​បាន​!

1 នាទី មុន

សាច់​មាន់​, ឆ្អឹងខ្ចី និង ជើងមាន់ គឺជា​ប្រភព​អាហារូបត្ថម្ភ​ដ៏​ល្អ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ឡើយ​! ជាលិកា​ភ្ជាប់​ជា​ច្រើន​នៅ​ក្នុង ឆ្អឹងខ្ចី និង ស្បែក របស់​មាន់​គឺ​សម្បូរ​ទៅ​ដោយ…

សាច់​មាន់​, ឆ្អឹងខ្ចី និង ជើងមាន់ គឺជា​ប្រភព​អាហារូបត្ថម្ភ​ដ៏​ល្អ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ឡើយ​! ជាលិកា​ភ្ជាប់​ជា​ច្រើន​នៅ​ក្នុង ឆ្អឹងខ្ចី និង ស្បែក របស់​មាន់​គឺ​សម្បូរ​ទៅ​ដោយ កូ​ឡា​ជែ​ន (Collagen) យ៉ាងច្រើន​។

អត្ថប្រយោជន៍​ចំពោះ​សន្លាក់ និង​ឆ្អឹង​៖
កូ​ឡា​ជែ​ន​ក្លាយជា Gelatin: នៅ​ពេល​ដែល​សាច់​មាន់​ត្រូវ​បាន ចម្អិន​ឱ្យ​បាន​ល្អ កូ​ឡា​ជែ​ន​នឹង​ប្រែ​ទៅ​ជា Gelatin ដែល​ងាយស្រួល​ស្រូប​យក​។

ពង្រឹង​សន្លាក់​: Gelatin នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ ពង្រឹង​សន្លាក់ និង កាត់​បន្ថយ​ការ​ឈឺចាប់​សន្លាក់ ព្រមទាំង បង្កើន​ភាព​បត់បែន​របស់​រាង​កាយ​។
សម្រាប់​ស្ត្រី​អស់​រដូវ​: ក្នុងអំឡុងពេល​អស់​រដូវ ស្ត្រី​តែងតែ​ជួប​ប្រទះ​ការ ថយ​ចុះ​នៃ​ដង់ស៊ីតេ​ឆ្អឹង​។ ដូច្នេះ ការ​បន្ថែម​កូ​ឡា​ជែ​ន​ពី​អាហារ​ដូច​ជា ជើងមាន់ ឬ ស៊ុប​មាន់​ដុត គឺជា​វិធី​ធម្មជាតិ​ដ៏​ល្អ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​។

អត្ថប្រយោជន៍​ចំពោះ​សាច់ដុំ និង​ស្បែក​៖
រក្សា​ម៉ាស​សាច់ដុំ​: លើស​ពី​នេះ សាច់​មាន់ ក៏​មាន ប្រូតេអ៊ីន សម្បូរ​បែប ដែល​ជួយ រក្សា​ម៉ាស​សាច់ដុំ ឱ្យ​នៅ​តែ​រឹង​មាំ​។

ថែបំប៉ន​ស្បែក​: ទាំង​ប្រូតេអ៊ីន និង​កូ​ឡា​ជែ​ន ជួយ ចិញ្ចឹម​ស្បែក ឱ្យ​នៅ​តែ​មាន​ភាព​តឹង​ណែន និង ការពារ​ស្បែក​យារ​។

ដូច្នេះ សូមកុំ​ភ្លេច​បន្ថែម​ជើងមាន់ ឬ​ស៊ុប​ឆ្អឹងខ្ចី​មាន់​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ដើម្បី​ទទួល​បាន​សុខភាព​ឆ្អឹង សន្លាក់ និង​សម្រស់​ដ៏​ល្អ​ឥត​ខ្ចោះ​!

(​ប្រភព​៖ បរទេស​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ