ពិតជាដំណឹងដ៏គួរឲ្យសោកស្ដាយចំពោះអ្នកគាំំទ្រដែលមហាជនខ្មែរបានស្គាល់ គឺលោក ហួនស៊ី បានទទួលមរណភាពកាលពីវេលាម៉ោង២រំលងអធ្រាតចូលថ្ងៃទី២៨ តុលា ២០២៥ ក្នុងអាយុ76ឆ្នាំ ។ នេះបើយោងតាមការចុះផ្សាយ CNA និង Mothership។

សូមបញ្ជាក់ថា លោក ហួនស៊ី កើតនៅថ្ងៃទី4 ខែវិច្ឆិកា 1948 ដែលចាត់ទុកជារឿងសោកស្តាយដែលលោកមិនអាចនៅឆ្លងថ្ងៃខួបកំណើតរបស់លោកបាន ។
ជាការពិត លោកហួនស៊ី បានបន្សល់នូវទុកស្នាដៃសម្ដែងចុងក្រោយដែលកំពុងចាក់នៅបញ្ចាំងផងដែរ ។

យោងតាមទូរទស្សន៍ TVB ថា លោកមរណភាពដោយសារតែជំងឺខ្សោយសរីរាង្គច្រើន ដែលបណ្តាលមកពីជំងឺមហារីក ខណៈមិត្តភក្តិនិងក្រុមគ្រួសាររបស់លោកបាននៅក្បែរគាត់នៅពេលដែលគាត់ស្លាប់ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកត្រូវបានគេស្គាល់ច្បាស់បំផុត សម្រាប់ការដើរតួជាប៉ូលិសសម្ងាត់ ដែលគេស្គាល់ នៅក្នុងរឿងភាគ Line Walker របស់ TVB ៕

ចែករំលែកព័តមាននេះ