ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុងកំពង់ចាមចេញលិខិតឱ្យផ្អាកផ្ទះអាជីវកម្មចិញ្ចឹមត្រចៀកកាំ

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទាល់ចំនួន៥គ្រួសារ និងប្រយោលសរុប៣២គ្រួសារ រស់នៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម កាលពីល្ងាចថ្ងៃទី២៧តុលា ឆ្នាំ ២០២៥…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទាល់ចំនួន៥គ្រួសារ និងប្រយោលសរុប៣២គ្រួសារ រស់នៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម កាលពីល្ងាចថ្ងៃទី២៧តុលា ឆ្នាំ ២០២៥ បានសម្ដែងនូវការត្រេកអរចំពោះឯកឧត្តមសួស ឡា ប្រធានសាលាដំបូងខេត្ត និងឯក​ឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដែលបានជួយដល់បងប្អូនប្រជាពល​រដ្ឋ ដោយឲ្យម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំរកទីតាំងថ្មី ក្រៅពីមូលដ្ឋានក្រុងកំពង់ចាម ។ នេះ​បង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ។

អ៊ំស្រីឈ្មោះសៀង ផល្លា អាយុ៧០ឆ្នាំ រស់នៅភូមិទី៩ បានប្រាប់ឲ្យដឹងថា ក្រោយព័ត៌​មានបានផ្សព្វផ្សាយពីផ្ទះអាជីវកម្មត្រចៀកកាំ ដែលស្ថិតនៅជាន់ខាងលើ ផ្ទះរបស់គាត់រួចមក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាម ចេញលិខិតមួយច្បាប់ដោយឱ្យបិទសំឡេង គាត់ពិតជាត្រេកអរ និងធ្វើឲ្យប្ដីរបស់គាត់ឈ្មោះយឹម ថុល អាយុ ៧៨ឆ្នាំ ដែលមានជំងឺប្រចាំកាយ​លែងធំក្លិនស្អុយនិងក្លិនពុលដូចមុនហើយសុខភាពនឹងបាន​ល្អប្រសើរជាងមុន ។

អ៊ំស្រីឈ្មោះទ្រី អូន អាយុ៧១ឆ្នាំ បានឱ្យដឹងដែរថា តាមពិត ពេលដែលគេលាងលាមកសត្វ​ត្រចៀក​កាំ បានហូរមកចូលលូក្រោយផ្ទះរបស់គាត់ ធ្វើឲ្យក្លិនពុលពិបាកក្នុងការដកដង្ហើមជាច្រើនឆ្នាំមកហើយ ចុងក្រោយនេះ ធ្វើឲ្យសុខភាពរបស់គាត់ដូចរាងទ្រុឌទ្រោមរហូតឡើងឈាមដោយ​សារតែហិតក្លិនពុលដែលភាយតាមលូនោះ ។

លោកកើត ឡូញ អាយុ៦០ឆ្នាំ បានប្រាប់ឲ្យដឹងដែរថា ក្នុងនាម ពួកគាត់ជាប្រជាពលរដ្ឋរងគ្រោះដែលប៉ះពាល់ផ្ទាល់ចំនួន៥គ្រួសារ ត្រូវបានលោកអភិបាលក្រុងកំពង់ចាម ផ្ញើលិខិត​ជូនមួយគ្រួសារមួយច្បាប់ ដោយនៅក្នុងនោះ គឺមានអត្ថន័យល្អ ជាមួយនោះសូមលើកដៃប្រណមថ្លែងអំណរគុណចំពោះឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ដែលបានជួយអន្តរាគមន៍មានវិធានការលើផ្ទះអាជីវកម្មត្រចៀកកាំឈ្មោះអ៊ាម ហួរ រស់នៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយតម្រូវឲ្យផ្អាកការប្រកបអាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំ ។

ទោះបីជាលោកអភិបាលក្រុងកំពង់ចាមចេញលិខិតជូនដល់ពលរដ្ឋរងគ្រោះផ្ទាល់៥គ្រួសារ ឃើញថា សំឡេងបើកត្រូវបានបិទពិតប្រាកដមែន ។ តែក្រោយមក ម្ចាស់អាជីវកម្មលួចបើកសំឡេងនៅពេលល្ងាចៗ  ក្នុងនាម ប្រជាពលរដ្ឋទាំងអស់គ្នា សំណូមពរយ៉ាងទទូចធ្វើយ៉ាងណាឱ្យអាជ្ញាធរមានវិធានការលើផ្ទះត្រចៀកកាំ ឱ្យគោរពតាមលិខិតណែនាំរបស់អភិបាលក្រុងកំពង់ចាមឲ្យមានប្រសិទ្ធភាព។

ជាមួយនោះ ពួកគាត់ដែលរងគ្រោះពីផ្ទះត្រចៀកកាំ សូមឱ្យដូរទីតាំងទៅនៅក្រៅក្រុងកំពង់ចាមឆ្ងាយពីផ្ទះពលរដ្ឋមិនរំខានគេឯង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ