ទឹកសមុទ្រជោរខ្លាំងនៅរដូវធ្លាក់ខ្យល់ចុងឆ្នាំ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មន្ត្រីមូលដ្ឋានឲ្យដឹងថា ចាប់ពីទៀបភ្លឺថ្ងៃទី៦ធ្នូ២០២៥ ទឹកសមុទ្រជោរខ្លាំង មុនពេលនាចទៅវិញតាមធម្មជាតិ ហើយពេលទឹកជោរខ្លាំង កន្លែងខ្លះទឹកសមុទ្របានហូរកាត់ពីលើទំនប់ការពារទឹកប្រៃ តំបន់ទំនាបមួយចំនួនដូចជានៅម្តុំជម្ពូខ្មៅក្នុងឃុំទួលទទឹង និងតាមបណ្ដោយទំនប់ការពារទឹកប្រៃនៅភូមិបែក្រង់ឃុំព្រៃនប់ខេត្តព្រះសីហនុជាដើម។
បើតាមមន្ត្រីនិងពលរដ្ឋនៅតំបន់នោះឲ្យដឹងថា ជារៀងរាល់ឆ្នាំ ដល់រដូវធ្លាក់ខ្យល់ចុងឆ្នាំ ទឹកសមុទ្រតែងតែជោរខ្លាំង ខុសពីរដូវផ្សេង។
ជាមួយគ្នានេះនៅខេត្តកោះកុង មន្ត្រីជំនាញក្នុងខេត្តកោះកុងឲ្យដឹងនៅថ្ងៃទី៧ ធ្នូ ឆ្នាំ២០២៥នេះថា ប៉ុន្មានថ្ងៃនេះទឹកសមុទ្រជោរខ្លាំង ជាមួយការបញ្ជាក់ថា ក្នុងរដូវធ្លាក់ខ្យល់ចុងឆ្នាំទឹកសមុទ្ររមែងជោរខ្លាំង ក្នុងនោះតំបន់ទំនាបក្បែរឆ្នេរនឹងរងផលប៉ះពាល់ខ្លះ ប៉ុន្តែមិនអចិន្ត្រៃយ៌ទេ។
ការលើកឡើងបញ្ជាក់ពីមន្ត្រី ក្រោយមានទីតាំងមួយចំនួនត្រូវបានទឹកសមុទ្រជោរហូរចូល និងបញ្ជាក់ថា នឹងស្រកវិញពេលទឹកនាច៕













ចែករំលែកព័តមាននេះ