រាជធានីភ្នំពេញ ៖ បុរសស្ថិតក្នុងស្ថានភាពស្រវឹង ម្នាក់ត្រូវបានក្មួយសាច់ថ្លៃដេញវាយ ហើយផ្តួលម៉ូតូ រត់គេចខ្លួនដួលបែក ក្បាលឈាមហូរជោគខ្លួន បន្ទាប់ពីបង្កហឹង្សាក្នុង គ្រួសារវាយប្រពន្ធ បែកក្បាល ហើយមិនអស់ចិត្ត តាមមកវាយប្រពន្ធដល់ផ្ទះក្មួយបន្ថែមទៀត។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង ៣និង ៤០នាទី រសៀលថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៥នៅតាមបណ្តាយផ្លូវលេខ៤ បុរីពិភពថ្មីឈូកវ៉ា២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរូបនោះបានផឹកស្រវឹងហើយបង្កទំនាស់វាយ ប្រពន្ធតាំងពីសង្កាត់ចោមចៅទី២ បណ្តាលអោយបែកក្បាល ហើយប្រពន្ធក៍បានរត់មកផ្ទះក្ម្មួយនៅបុរីពិភពថ្មីឈូកវ៉ា២ខាងលើ។ខណះនោះប្តីរូបនោះក៍បានជិះម៉ូតូមកតាមរករឿងវាយប្រពន្ធដល់ផ្ទះក្មួយទៀត។
តាមព័ត័មានអោយដឹងទៀត នៅពេលមករករឿងប្រពន្ធដល់ផ្ទះក្មួយ ក៏មានការឈ្លោះទាស់ទែងគ្នានិងវាយតប់គ្នាហើយក្មួយដេញវាយរហូតរត់ ចោលម៉ូតូ ដោយសារតែស្រវឹងស្ទើរទប់ខ្លួនលែងជាប់ក៍បានរត់ប៉ះផើងផ្កាដួលបែកក្បាល។ភ្លាមនោះបុរសដែលបង្ករហិង្សាចោទលើក្មួយជាអ្នកវាយនឹងជើងម៉ា ។
បន្ទាប់ពីកើតមានអំពើហឹង្សា នគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍សម្របសម្រួលប្រុង អញ្ជើញ ភាគីទាំងពីរមកកាន់ស្នាក់ការប៉ុស្តិ៍តែស្ត្រីជាប្រពន្ធក៏បានសុំសម្របសម្រួលគ្នាដោយភាគីទាំងពីរពុំបានប្តឹង ផ្ដល់គ្នាឡើយ ។ ដោយមានការស្នើសុំសមត្ថកិច្ចក៏បានធ្វើការអប់រំភាគីទាំងពីរនៅនឹងកន្លែងកុំអោយ មានការបង្កហិង្សាកាន់តែធ្ងន់ធ្ងរថែមទៀត ៕





ចែករំលែកព័តមាននេះ