ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ទះ​ឃើញវ៉ា​លី​សក.ប់​ដី​ និងធុំក្លិនស្អុ.យ កាយមើល​ឃើញស.ពមនុស្សម្នាក់ អាច​​ស្លា.ប់​ជាង​១​ខែ​ហើយ

10 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សមត្ត​កិច្ច​ជំនាញ​បានឱ្យដឹងថា ​សាកសពមនុស្សម្នាក់ត្រូវបាន​​ប្រ​ទៈ​ឃើញ​ក្នុង​វ៉ា​លី​សកប់​ដី​មិន​ទាន់​បានដឹង​អត្តសញ្ញាណនៅឡើយទេ ជនរងគ្រោះ​​អាច​ស្លាប់​ជាង​១​ខែ​កន្លងមកហើយ ​នៅ​ចំណុចគម្ពោត​ព្រៃ​ក្បែរ​ភូមិ​ព្រៃ​គប់ សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សមត្ត​កិច្ច​ជំនាញ​បានឱ្យដឹងថា ​សាកសពមនុស្សម្នាក់ត្រូវបាន​​ប្រ​ទៈ​ឃើញ​ក្នុង​វ៉ា​លី​សកប់​ដី​មិន​ទាន់​បានដឹង​អត្តសញ្ញាណនៅឡើយទេ ជនរងគ្រោះ​​អាច​ស្លាប់​ជាង​១​ខែ​កន្លងមកហើយ ​នៅ​ចំណុចគម្ពោត​ព្រៃ​ក្បែរ​ភូមិ​ព្រៃ​គប់ សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។

លោក​វរៈសេនីយ៍ទោ រ៉ែ​ន សុ​ភ័​ក្រ អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឱ្យ​ដឹង​ថា​ ​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៥ ​នៅ​ចំណុចគម្ពោត​​​ព្រៃ​ ស្ថិត​ភូមិ​ក្បែរ​ភូមិ​ព្រៃ​គប់ សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត ប្រជាពលរដ្ឋ​បាន​ប្រ​ទៈ​ឃើញ​វ៉ា​លី​មួយ​ត្រូវ​បាន​កប់​ដី​និង​មាន​ក្លិនស្អុយ​ ដោយ​សង្ស័យ​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ត​កិច្ច​ជំនាញ​។

លោកអធិការរង​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួលបាន​ព័ត៌មាន​ខាងលើនេះ កម្លាំង​ជំនាញ​ខេត្ត​និង​ក្រុង​បាន​ចុះ​ពិនិត្យ​ដោយ​កាយ​យក​វ៉ា​លី​សកប់​ដី​មាន​ក្លិនស្អុយ​ហើយ​ក៏កាយ​យក​​មើល ស្រាប់តែ​ប្រ​ទះឃើញ​​គ្រោងឆ្អឹង​ និង​ជាប់សាច់​ស្អុយ​រលួយ ។ ​សាកសពអាច​​ត្រូវ​បាន​ដាក់​វ៉ា​លី​យក​មក​កប់​ជាង​១​ខែ​ហើយ​​ និងទាន់ដឹង​អត្តសញ្ញាណ​ជា​ជនជាតិ​អ្វី​នៅឡើយទេ​។

លោក​វរៈសេនីយ៍ទោ រ៉ែ​ន សុ​ភ័​ក្រ បាន​បញ្ជាក់​ថា​៖​ក្រោយ​ជំនាញ​ពិនិត្យ​និង​ធ្វើ​កោ​លស្យ​​វិ​ច្ឆ័​យរួច សាកសព​ដែល​ស្អុយរលួយខាងលើ ​ត្រូវ​បាន​យក​មក​បញ្ចុះ​នៅ​វត្ត​ព្រៃ​គប់​ ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ ហើយ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត ថា​តើ​ជាក​រណ៍​ឃាតកម្ម​​ឬយ៉ាងណា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ