អាជ្ញាធរជាតិអប្សរា បង្ហាញអត្ថន័យ និងសម្រស់ «ប្រាសាទជ្រុង» នៅកំពែងអង្គរធំ
- សៀមរាប
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានប្រកាសនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ប្រាសាទជ្រុងជាប្រាសាទតូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃប្រាសាទបាយ័ន នៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា សិលាចារឹកប្រាសាទជ្រុងនៃកំពែងក្រុងអង្គរធំ K.២៨៨ ជាតឹកតាងមួយយ៉ាងសំខាន់ បង្ហាញឲ្យដឹងថា នាសម័យវប្បធម៌បាយ័ន ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ។

ប្រាសាទនេះតូចច្រឡឹងល្អប្រណិត សាងពីថ្មភក់មានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់ជាច្រើននៅគ្រប់ផ្នែក នៃសំណង់ប្រាសាទ។
ប្រាសាទជ្រុង មិនមែនគ្រាន់តែជាប្រាសាទតូចមួយនៅកាច់ជ្រុងកំពែងនោះទេ តែវាជាឃ្លាំងផ្ទុកនូវទិន្នន័យប្រវត្តិសាស្ត្រតាមរយៈសិលាចារឹក K.២៨៨ និងជាមរតកសិល្បៈដ៏វិចិត្រ ដែលឆ្លុះបញ្ចាំងពីភាពរុងរឿងនៃអាណាចក្រខ្មែរ ក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧ ៕



















ចែករំលែកព័តមាននេះ