ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​អាហារ​ពេល​ល្ងាច​! ញ៉ាំ​បែប​ម៉េច​ទើប​ជួយ​សម្រស់​ក្មេង​ជាង​វ័យ ហើយ​គេង​លក់​ស្កប់ស្កល់?

3 ម៉ោង មុន

អាហារ​ពេល​ល្ងាច​មាន​សារៈសំខាន់​ណាស់ ព្រោះ ពេល​យប់​ជា​ពេលវេលា​ដែល​រាង​កាយ​យើង​សម្រាក​និង​ធ្វើការ​ជួសជុល​៖ ជួសជុល​កោសិកា​ចាស់​ៗ និង​បង្កើត​កោសិកា​ថ្មី​។ ដូច្នេះ អាហារ​ពេល​ល្ងាច​គួរតែ​ផ្ដោត​លើ​ប្រភេទ​អាហារ​ដែល​ផ្តល់​សារធាតុចិញ្ចឹម​ខ្ពស់ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​លូតលាស់​កោសិកា​ទាំងឡាយ​។ សារធាតុចិញ្ចឹម​សំខាន់​ដែល​ត្រូវ​ផ្តោត​លើដើម្បី​ធានា​ថា​រាង​កាយ​អ្នកមាន​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ការ​ជួសជុល​ពេល​យប់ ត្រូវ​ផ្តោត​លើ​៖…

អាហារ​ពេល​ល្ងាច​មាន​សារៈសំខាន់​ណាស់ ព្រោះ ពេល​យប់​ជា​ពេលវេលា​ដែល​រាង​កាយ​យើង​សម្រាក​និង​ធ្វើការ​ជួសជុល​៖ ជួសជុល​កោសិកា​ចាស់​ៗ និង​បង្កើត​កោសិកា​ថ្មី​។ ដូច្នេះ អាហារ​ពេល​ល្ងាច​គួរតែ​ផ្ដោត​លើ​ប្រភេទ​អាហារ​ដែល​ផ្តល់​សារធាតុចិញ្ចឹម​ខ្ពស់ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​លូតលាស់​កោសិកា​ទាំងឡាយ​។

សារធាតុចិញ្ចឹម​សំខាន់​ដែល​ត្រូវ​ផ្តោត​លើ
ដើម្បី​ធានា​ថា​រាង​កាយ​អ្នកមាន​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ការ​ជួសជុល​ពេល​យប់ ត្រូវ​ផ្តោត​លើ​៖

ប្រូតេអ៊ីន
វីតាមីន និង រ៉ែ
អាស៊ីត​ខ្លាញ់ (​ខ្លាញ់​ល្អ​)
ប្រភេទ​អាហារ​ល្អ​បំផុត​សម្រាប់​ពេល​ល្ងាច
អាហារ​ដែល​មាន​កម្រិត កាបូ​អ៊ី​ដ្រា​ត​, ជាតិ​ស្ករ​, និង ជាតិ​ខ្លាញ់​ទាប គឺជា​ជម្រើស​ដ៏​ឆ្លាត​វៃ ព្រោះ​វា​ជួយ​ឲ្យ​រាង​កាយ​ងាយស្រួល​រំលាយ និង​មិន​បង្ក​ភាព​ធ្ងន់​ពោះ​ពេល​គេង​។

អាហារ​ដែល​គួរ​ជ្រើសរើស​រួម​មាន​:

ប្រភព​ប្រូតេអ៊ីន​ស្រាល​: ត្រី​, សាច់​គ្មាន​ខ្លាញ់​, ស៊ុត​, ទឹកដោះគោ​ស្រស់​, និង ទឹក​សណ្ដែក​។
ប្រភព​វីតាមីន​/​រ៉ែ​: បន្លែ និង ផ្លែ​ឈើ​។
ប្រភព​ខ្លាញ់​ល្អ​: គ្រាប់​ធញ្ញជាតិ​។

អត្ថប្រយោជន៍​ចំពោះ​សុខភាព និង​ការ​គេង
ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​នៅ​ពេល​ល្ងាច​ជួយ​ដល់​សុខភាព​ច្រើន​យ៉ាង ជា​ពិសេស​ទៅ​លើ​ប្រព័ន្ធ​សំខាន់​ៗ​ដែល​ទាក់ទង​នឹង​គុណភាព​នៃ​ការ​គេង​៖

បេះដូង និង សរសៃឈាម​: អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ជួយ​កាត់​បន្ថយ​បន្ទុក​លើ​ប្រព័ន្ធ​សរសៃឈាម​បេះដូង​។
ខួរក្បាល​: អាស៊ីត​ខ្លាញ់​ល្អ និង​សារធាតុចិញ្ចឹម​ជួយ​ទ្រទ្រង់​មុខងារ​ប្រព័ន្ធ​ប្រសាទ ដែល​ចាំបាច់​សម្រាប់​អារម្មណ៍​ស្ងប់ និង​ការ គេង​លក់​ស្កប់ស្កល់​៕ (​ប្រភព​៖ បរទេស​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ